អ្នក​ទិញ​ទូរស័ព្ទ HTC M8 ស្ទើ​តែ​ពាក់កណ្តាល​ចេញពី Apple និង Samsung

big2យោង​តាមប្រភព​ក្រុមហ៊ុន​ដោះ​ដូរ​ទូរស័ព្ទ​ឈ្មោះ CompareMyMobile បាន​រាយការណ៍​មក​ថា  HTC កំពុង​តែ​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុក​យ៉ាង​ខ្ពស់។

របាយការណ៍​នោះ​បាន​បញ្ជាក់​ថា៖

  • អតិថិជន ៤៦,២% ជា​អ្នក​ប្រើ HTC ជំនាន់​ចាស់ៗ
  • អ្នកប្រើ iPhone ៣៨% ងាក​មកប្រើ Galaxy S5
  • HTC One M8 ទទួល​បាន​ចំនែក ២៣,៧% ហើយ​ក្នុងនោះ ៧% ចេញមកពីiPhone5 និង ៤%ទៀត​ចេញពី Galaxy S4

HTC One M8 ហាក់ដូច​ជាមានការពេញនិយម​ជាខ្លាំង។ ត្បិត​តែ​មានបានមកដល់​ស្រុុក​ខ្មែរ​យើង​មុន​ចូល​ឆ្នាំ​តែ​វា​ក៏អស់ពីស្តុក​ភ្លាមៗ​ដែរ។

Root និង​តម្លើង Recovery ងាយៗ​នៅលើ Nokia X

Nokia-X-Toolkit

បើសិន​ជាលោក​អ្នក​កំពុង​កាន់ Nokia X ក្នុង​ដៃ​ហើយ​ពិត​ជា​ចង់​តម្លើងកម្មវីធី​ផ្សេងៗ​របស់ Android ដែល​មានប្រភព​ចេញពី Playstore របស់ Google ហើយ។ តែ​ដោយ​សារ​តែ​វា​ត្រូវ​បាន​ Nokia យកទៅកែ​អស់​រលីង​នោះ ទើប​លោក​អ្នក​មិន​អាច​ប្រើសេវា​កម្មផ្សេងៗ​របស់ Google បាន។

More »

វិធី​ជួសជុល Soft Touch Key របស់ Galaxy Note

ជាធម្មតា​ពេល​ខ្លះ​ soft touch key (Menu និង Back) របស់​ Galaxy Note មកពីកូរ៉េ​មិន​ដើរ​បានស្រួល​ដោយ​សារ​តែ​ការ​តម្លើង firmware ឬ recovery មិន​ត្រឹមត្រូវ។

ដើម្បី​ជួសជុល​វា​ឲ្យ​ដើរ​បានស្រួល​វិញគឺគ្រាន់​តែ​អនុវត្ត​តាម​វិធី​ងាយៗ​ដូច​ខាងក្រោម៖

  1. បើក​ចូល​កន្លែង​វាយ​លេខ​ទូរស័ព្ទ
  2. វាយ *#2663# (មិន​បាច់​ចុច​បញ្ជូន)
  3. នោះ​វា​នឹងលោត​ “Touch Screen Version”
  4. ចុច​ប៊ូតុង Touch Key FW update
  5. រង់ចាំ​មួយ​សន្ទុះ ទូរស័ព្ទ​នឹង reboot នោះ​លោក​អ្នក​អាច​ប្រើប៊ូតុង Menu និង Back បាន​វិញ​ហើយ

វិធី​បិទ​ពាណិជ្ជកម្ម​នៅលើ Android

AdAway

ជា​ធម្មតា​រាល់កម្មវិធី​ដែលឥតគិត​លុយ​តែង​តែ​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម មក​ជាមួយ​តិច​ឬច្រើន​អាស្រ័យ​នៅលើ​កម្មវិធី​នោះ។ ផ្ទាំង​ពាណិជ្ជកម្ម​ទាំង​នោះ វា​បានជួយ​យ៉ាង​ច្រើន​ដល់​ចំណូល​របស់កម្មវិធី​ដែល​មិនយក​លុយ តែ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​រង្គាស​ចិត្ត​ជាខ្លាំង។

More »

Samsung បញ្ចេញ Galaxy S5 ស៊ីម២​នៅចិន

Galaxy S5 Dual SIM

រាល់​ពេល​ដែល​ម៉ូដែល​ទូរស័ព្ទ​នីមួយៗ​របស់Samsung ​បាន​បញ្ចេញ​នៅលើ​ទីផ្សារ​ គឺ​តែង​តែមាន​ម៉ូដែល​មួយ​ទៀត​មាន​ស៊ីម២ បញ្ចេញ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន។​

More »

APKTOOL សម្រាប់ Android Kitkat 4.4

ថ្ងៃនេះ​សូម​ជូន​នូវ APKTOOL ដែល​ប្រើ​ត្រូវ​ជាមួយ​នឹង Android ជំនាន់​ 4.4 (សម្រាប់ 4.4.2 អាច​នឹងមានបញ្ហា​ខ្លះ)។ សូម​ទាញយក​តាមតំណរ​ខាងក្រោម៖

APKTool-CAUG(GB-ICS-JB-KK).zip

Tool​នេះ​គ្រាន់​តែ​ជា​ការចែក​រំលែក​បន្ថ​ប៉ុណ្ណោះ។ យើង​ខ្ញុំ​មិន​ទទួល​ខុសត្រូវ​រាល់​បញ្ហា​ដែល​កើត​មាន​ដែល​បណ្តាលមក​ពីការ​ប្រើប្រាស់​នោះ​ទេ។

ROMថ្មី​បំលែង​ E310L ទៅជា GT-I9200 ដោយ CAUG

samsung_galaxy_mega_63_south_korea

សម្រាប់​លោក​អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​ឬចាប់អារម្មណ៍ Galaxy Mega 6.3 មកពីកូរ៉េ​ដែលមានម៉ូដែល SHV-E310L នោះ​គឺ​អាច​មក​តម្លើង ROM ថ្មី​ដែលចេញពី​ហាង​សេវាកម្មទូរស័ព្ទ CAUG ដើម្បីបំលែង​ឲ្យទៅជា GT-I9200។

More »

រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline