Google Maps With (own here mod) Navigation 6.14.1

សព្វថ្ងៃនេះ Google Maps មានដល់ជំនាន់ 6.14.3 ទៅហើយ តែចំពោះជំនាន់ថ្មីនេះ មិនអាចប្រើ Navigation បានទេ ដោយបង្ហាញសារថាមិនទាន់ប្រើបាននៅទីនេះ (ស្រុកខ្មែរយើង)

Google Maps With (own here mod) វាជាកម្មវិធី Google Maps ធម្មតា ដែលបានបើកដំណើរការជាមួយនឹង Navigation Mod ដែលអាចប្រើប្រាស់បាននៅក្នុងស្រុកខ្មែរយើង និង ទូទាំងពិភពលោក។

វិធីបញ្ចូលប្រើប្រាស់គឺងាយស្រួល៖

– ប្រសិនបើ Root រួចត្រូវចូលទៅ លុប Maps.apk នៅក្នុង /system/app/
– ប្រសិនបើ មិនទាន់ Root ត្រូវ Uninstall Maps ចេញពីម៉ាស៊ីន

– រួចហើយតម្លើងកម្មវិធីនេះតាមធម្មតាជាការស្រេច។

សូមចុះឈ្មោះដើម្បីទាញយកដោយសេរី។
http://forum.cambodroid.com/index.php?topic=16.0

វេទិកាពិភាក្សា Cabodroid បានបន្ថែមប៊ូតុង Thanks

សូមចូលរួមជជែកវែកញែក ចែករំលែកបទពិសោធន៍ក្នុងវេទិកាយើងខ្ញុំដោយរីករាយ។
(កុំភ្លេចចុចប៊ូតុង Thanks you ប្រសិនបើអ្នកចូលចិត្តនរណាម្នាក់) 😀

វិធីបញ្ចូលទម្រង់ពុម្ពអក្សរបរទេសជាមួយអក្សរខ្មែរ

សូមចុចអាននៅក្នុងទំព័រពិភាក្សារបស់យើង!

តំណភ្ជាប់


លេចឮថា Galaxy Note N7000 អាចសាកល្បង JellyBean (4.1.1) ហើយ

បន្ទាប់ពីការរង់ចាំការបន្ទាន់សម័យទៅ JellyBean(Android 4.1.1) ដ៏យូរ ចំពោះទូរស័ព្ទខ្នាតធំ Galaxy Note N7000 ឥឡូវនេះ Firmware ១នេះបានលេចជារូបរាងហើយ។

ROM ចុងក្រោយនេះវាស្ថិតនៅក្នុងការសាកល្បងនៅឡើយ ដូចច្នេះវានៅមានកន្លែងខ្លះមិនទាន់ដំណើរការជាប្រកត្ដីនៅឡើយ (Stop working unexpectedly)

តែយ៉ាងណាក៏ដោយ  ROM នេះគឺមានភាពទំនើបខុសពី 4.0.4 ឆ្ងាយណាស់  ព្រោះវាមាន Feature ដ៏ច្រើនលើសលុបខុសពីមុនទាំងស្រុង។ រីឯការប្រើប្រាស់ ក៏ហាក់ដូចជាងាយស្រួលជាងមុនច្រើន។

ខ្ញុំបានតម្លើងវាសាកល្បងរួចហើយ និងឃើញចំនុចល្អខ្លះ និងចំនុចមិនល្អខ្លះ (មិនទាន់បានមើលទាំងអស់ទេ)

ចំនុចល្អសំខាន់ៗ៖
ប្ដូរ Lockscreen ដូចទៅនឹង Galaxy S3
មាន Icon ចំនួន៥ អាចប្រើបាននៅលើ Lockscreen
ប្ដូរ Status bar ថ្មី ស្អាតជាងមុន និងប្រើបាន ៩ Status Icons
Gallery កាន់តែប្លែកហើយស្អាត
Movie Player ស្អាតជាងមុន ហើយអាច Pop up បាន
អាចប្ដូរ Home Screen Mode បាន២ទម្រង់
បន្ថែម Feature: Block Call & Message និងអាចកំណត់ពេល Deactivate
បន្ថែម Feature: Screen Mode បាន៤ទម្រង់ (មានប្រភេទស្លេកខ្លាំងមែនទែន)
បន្ថែម Feature: Smart Stay (Screenមិនរលត់ទេនៅពេលដែលកំពុងមើលវា)
បន្ថែម Feature: Motion ច្រើនជាងមុន

និងនៅមានបន្ថែម Feature ច្រើនទៀតដែលខ្ញុំមិនបានរៀបរាប់ឲ្យអស់ (អាចសាកល្បងខ្លួនឯង)

ចំនុចអន់៖
នៅស្អិតៗ ទាក់ៗកន្លែងខ្លះនៅឡើយ
ប្រើ Wifi & Data ក្ដៅម៉ាស៊ីនខ្លាំង
Face Unlock មិនដំណើរការ (Stop working unexpectedly)
សាកថ្មយូរជាង XXLRQ 4.0.4 ទម្រាំតែពេញ
Super User ដំណើរការមិនទាន់ស្រួល

វាអាចមានចំនុចអន់ផ្សេងទៀត។

រីឯការតម្លើង គឺងាយស្រួល និង សម្រាប់តែទូរស័ព្ទដែលរូតរួចប៉ុណ្ណោះដែលអាចតម្លើងវាបានតាម CWM Recovery.
លោកអ្នកអាចទាញយកបានតាម តំណ នេះ។

សូមប្រយ័ត្ន៖ សូមមើលពីរបៀបធ្វើឲ្យបានច្បាស់លាស់សិន មុននឹងធ្វើ ព្រោះ Galaxy Note N7000 (Stock Kernel) មាន Brick Bug ដែលអាចថ្វើឲ្យខូចខាតទូរស័ព្ទ នឹងអាចឈានទៅដល់ការប្ដូរបន្ទះBoard ផង។

ភ្លក្សរសជាតិថ្មី JellyBean របស់ Samsung Galaxy Note N7000(Paranoid) មុនពេលចេញជាផ្លូវការ

Firmware របស់ Android វាជាលក្ខណៈ Open-source ដូចច្នេះក្រុម Developer អាចយកទៅធ្វើជារូបរាងផ្សេងៗតាមចំណូលចិត្តរបស់គេ។ ជាក់ស្ដែង Firmware របស់ Android 4.1 ដែលមានឈ្មោះថា Jellybean នេះ ខាងក្រុមហ៊ុន Google បានចេញមកដាក់ឲ្យប្រើប្រាស់យូរគួរសមដែរហើយ។ពេលនេះខ្ញុំសុំលើកយក Custom ROM មួយនៅក្នុងជំនាន់ Jellybean ដែរសម្រាប់ទូរស័ព្ទ Galaxy Note N7000 ដែលវាជាប្រភេទ (Hybrid)។ វាមានសមត្ថភាពខ្លាំងលើសពី ROM Jellybean ផ្សេងៗទៀតត្រង់ថា អាចក្លាយជា Tablet Mode, Phone Mode, Phablet Mode ក៏បាន ហើយវាមានFunction យ៉ាងច្រើនសម្រាប់កែប្រែ UI និង រើសយកកម្មវិធីណាមួយ ចង់តូច ចង់ធំ បានស្រេចតែចិត្តអ្នកប្រើប្រាស់។ ម្យ៉ាងទៀតអ្នកប្រើប្រាស់អាចប្ដូរ ឬថែម Toogle នៅលើ Status Bar, ចង់លាក់, ចង់បង្ហាញ, ចង់ប្ដូរ Theme គឹបានតាមចិត្ត ពិតជាអស្ចារ្យណាស់។ ប្រសិនបើលោកអ្នកចូលចិត្តកែប្រែ Style ផ្សេងៗ សូមសាកROM មួយនេះចុះពិតជាមិនខុសបំណងទេ។

ប៉ុន្តែវាក៏មានចំនុចអន់ខ្លះដែរ ដូចជា សេវារាងខ្សោយបន្តិច, ស៊ីថ្មជាងស្តុក, គ្មាន Radio, គ្មានកម្មវិធីភ្ជាប់ស្រាប់ដូចស្តុកទេ ទាល់តែទាញយកពី Playstore។

លោកអ្នកអាចទាញយកមកប្រើប្រាស់តាមតំណនេះ៖ ប្រភព
សូមប្រយ័ត្ន ចំពោះការតម្លើងមិនត្រឹមត្រូវអាចធ្វើឲ្យទូរស័ព្ទគាំង សូមអានវិធីតម្លើងឲ្យយល់សិនចាំធ្វើ, យើងខ្ញុំមិនទទួលខុសត្រូវទេ។

ដំណើរការអក្សរខ្មែរ នៅលើ Samsung Galaxy Note N7000 ជាមួយ Firmware ជំនាន់ថ្មីបំផុត XXLRQ

បន្ទាប់ពីមានការបន្ទាន់សម័យ Firmware របស់ទូរស័ព្ទខ្នាតធំ SAMSUNG Galaxy Note N7000 មកដល់ជំនាន់ចុងក្រោយនេះ ក្រុម Developer យើងបានខំប្រឹងប្រែងធ្វើ Render Engine អក្សរខ្មែរដាក់ទៅក្នុង Firmware នោះបានសម្រេចដោយជោគជ័យ។

Firmware ចុងក្រោយដែលក្រុម Developer ខ្មែរយើងបានធ្វើបានសម្រេចនោះមានឈ្មោះហៅថា XXLRQ (Android 4.0.4) ដែលជា Firmware មួយដែលក្រុមហ៊ុន SAMSUNG បានបញ្ចញមកឲ្យប្រើជាលក្ខណៈ Official និងមានសមត្ថភាពខុសពីមុនខ្លះដូចជា៖

– Odex ROM(មានល្បឿនលឿនជាងមុនដែលជា Deodex ROM)
– Smooth (រអិល មិនទាក់ មិនញ័រដូចពីមុន)
– Gallery ថ្មី ប្លែក ស្អាតជាងមុន
– ការភ្ជាប់ Wifi ឆាប់ជាប់ជាងមុន
– ការប្រើប្រាស់ថ្មតិច មិនស៊ីខ្លាំង ទូរស័ព្ទត្រជាក់
– ប្រព័ន្ធសុវត្ថិភាព (Lock Screen) ដោយហត្ថលេខា

នឹងមានរបស់ប្លែកៗជាច្រើនទៀតសម្រាប់ការងាររបស់លោកអ្នកមានភាពកាន់តែងាយស្រួលឡើង។

សូមទាក់ទងមកលេខទូរស័ព្ទយើងខ្ញុំដើម្បីធ្វើការបញ្ចូល 016 786 668 / 088 9999 400

 

រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline