Flash មានត្រឹម update បាន​ត្រឹម​តែ Ice cream sandwich តែប៉ុណ្ណោះ(គ្មានទេសំរាប់ជំនាន់បន្ទាប់)

​បើ​​សិន ជា​ចាំ​មិន​ភ្លេច​ទេ Adobe បានប្រកាស​កាល​ពី​ខែមុន​នេះ មកថា​នឹង​ឈប់​ support flash សំរាប់​ទូរស័ព្ទ ទៀតហើយ។ តែ​ក្រោយពេល​ដែល​ប្រកាស​របស់ Google អំពី​ OS ថ្មីរបស់គេ គឺ Ice cream Sandwich មកគឺ ទូរស័ព្ទ​ចុង​ក្រោម​របស់ Google (Galaxy Nexus) មិន​បើក flash នៅលើ web បាន។
តែ​សំរាប់​ពេល​នេះ​ ក្រុម​ហ៊ុន Adobe បាន​ផ្សាយ​ម្តងទៀត​ថា Ice Cream Sandwich និង​ក្លាយ​ជា OS ចុងក្រោយ​លើ​ទូរស័ព្ទ​ដែល​អាច ដំណើរការ​ Flash បាន។ ក្រុមហ៊ុន នឹងបន្ត​គាំទ្រ អភិវឌ្ឍន៍​ផ្នែក សុវត្ថិភាព កែ​តំរូវ​រាល់ bug ដែល​ធ្ងន់ធ្ងរ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់ Android មាន​ទំនុក​ចិត្ត​លើប្រព័ន្ធ​ថ្មីនេះ។តែ​សំរាប់​ Android ជំនាន់​ចាស់ជាង 4.0 គឺ​ខាង​ក្រុម​ហ៊ុន​នឹង​មិន គាំទ្រ​ទៀត​ទេ ហើយ​នឹង​មិន​មាន version ថ្មី​update ទៀត​ដែរ។ មូល​ហេតុ​ដែល គេ​បង្ខំ​ចិត្ត បោះបង់ Flash នៅ​ក្នុង​ទូរស័ព្ទ​ដោយ​សារ​ចំនុច​អវិជ្ជមាន​របស់​វា​ច្រើន​ ដោយ​វា​ដំណើរ​ការយឺត​ពេក ហើយ​ វាត្រូវ​ស៊ីថ្មទូរស័ព្ទ​អស់​ជាច្រើន។​
អ្វី​ដែល​យើង​រំពឹង​នោះ គឺ​ប្រហែល​ជា ជំនាន់ “j” (អាច​ជា Jelly bean) របស់ Android នឹង​អាច​ប្រើ​ប្រាស់ HTML5 យ៉ាង​ពេញ​ លក្ខណៈ ហើយវា​រ៉ាប់​រង​រាល់អ្វីគ្រប់​ដែល យើង​ធ្លាប់​បាន​ជួប នៅក្នុង​ Flash មក​ក្នុង​ប្រព័ន្ធថ្មី(HTML5)។

ប្រភពដំណឹង


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline