វិធី root និង តំលើង ClockWorkMode ចូលក្នុង HTC Chacha (how to root and install clockworkmode to HTC Chacha)

ក្រុមហ៊ុន HTC បានចេញ​លក់​នូវ​ទូរស័ព្ទ Chacha និង Salsa ដែល​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ មាន​លក្ខណៈ​ពិសេស គឺ​វា​មាន ប៊ូតុង​ facebook នៅ​ពី​ខាង​ក្រោម​ដែល​អាច អាច​ឲ្យ​យើង​ post ទៅ​កាន់​ facebook របស់​យើង​លឿន​ទាន់​ចិត្ត។ ថ្វី​ត្បិត​តែ​ ល្បឿន​ CPU របស់​វា មាន​ត្រឹម​តែ 800MHz តែ​ចំពោះ ការ​ប្រើ​ប្រាស់​វិញ គឺ​មាន​ទាស់​ចិត្ត​ទេ។ ពេល​នេះ​ខ្ញុំ​ សូម​លើក​យក Chacha មក​សរសេរសិន។

ចំ​ពោះការ​ root វិញ​អាច​និយាយ​បាន​ថា​វាមាន​ទាំង​ដំណឹង​ល្អ និងដំណឹង​មិនសូវ​ល្អ(មិន​អាក្រក់​ណាស់ទេ)។ យោង​ទៅ​តាម xda-developer គឺ​គេ​អាច​ root HTC chacha បានហើយ(ដំណឹងល្អ) តែ​សំរាប់​តែម៉ាស៊ីន ទាំង​ឡាយ​ណា​ដែល​ជា​ប្រភេទ S-OFF តែ​ប៉ុណ្ណោះ។
តាម​ពិត​ទៅ​ក្រុម​ហ៊ុន​ HTC បាន​ចេញ​លក់​ទូរស័ព្ទ ប្រភេទនេះ ជា​ពីរ​ប្រភេទ គឺ S-ON ដែល​ជាប្រភេទ locked bootloader។ បើសិន​ជា​ bootloader ជាប់សោរហើយ គឺ​យើង​មិន​អាច​ root ឬ ក៏តំលើង recovery mode ឬ ប្រើ​ប្រាស់​វិធី​ hack ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​យើង​កាន់​តែ​ប្រសើរ​នោះ​ទេ។

បើ​សិន​ជា​ចង់​ដឹង​ថា​ទូរស័ព្ទ របស់​យើង​ជា​ប្រភេទ​ S-ON ឬ S-OFF នោះ​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ដូច​ខាង​ក្រោម៖

  • ចូល​ទៅ​កាន់​ settings => power ហើយ​ដោះធីកទៅលើ Fastboot
  • បីតទូរស័ព្ទ ប្រហែល​៥វិនាទី
  • បើកទូរស័ព្ទ​ឡើង​វិញ ដោយចុច volume down + Power រយៈពេល​ប្រហែល ៣វិនាទី
  • ពេល​នោះវា boot ចូល​ទៅ​ក្នុង HBOOT នោះ វា​នឹង​បង្ហាញ​ថា ទូរស័ព្ទ របស់​យើង​ជា​ ប្រភេទ S-OFF ឬអត់។ បើ​សិន​ជា​វា​ចេញ​ថាជា S-OFF នោះ​ទូរស័ព្ទ អាច​ root បាន​ហើយ ថែម​ទាំង​អាច​តំលើង ClockWorkMod បាន​ទៀត​ផង។ តែ​បើ​ចេញ​អីផ្សេង​នោះ ប្រហែល​ជា​មិន​អាច​ទេ ឬ​ ត្រូវ​លក់​ទូរស័ព្ទ ចោលឬ ដូចថ្មីវិញចុះ។
ជា​បន្ទាប់​ដើម្បី អាច​ root ទៅ​លើ S-OFF នោះ​ចាំ​បាច់​ត្រូវ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ជា៖
របៀបធ្វើ៖
  1. ចំលងPH06img.zip ដាក់ក្នុង SDCard (ផ្នែក root នែ sdcard ពោលគឺមិន​ដាក់ក្នុង​ directory ណាទាំងអស់)
  2. ចំលង su-2.3.6.1-ef-signed.zip ដាក់​ក្នុងទីតាំងដូច PH06img.zip ដែរ
  3. ចូលទៅ​កាន់​ HBOOT ដូច​របៀប​មើល S-OFF
  4. ពេល​ចូល​ទៅ​ដល់ សូម​ចាំ​បន្តិច ព្រោះ​ត្រូវ​ការ​ scan រក PH06img.zip។ ពេល​រកឃើញ ហើយ​វា​នឹង​សួរ​ឲ្យ​យើង​តំលើង។
  5. ចុច Volume Up ដើម្បី​ចាប់​ផ្តើម​ Flash ClockWorkMode។ 
  6. ក្រោយពេល Flash រួចរាល់​ហើយ វា​នឹង សួរ​ឲ្យ​យើង ចុចប៊ូតុង Power ដើម្បី Reboot ។
  7. ទូរស័ព្ទ​ នឹង​បើក​ជា​ធម្មតា។ កែឈ្មោះ PH06img.zip ទៅជា PH06img.zip.CWM ហើយ Reboot ម្តងទៀតចូលក្នុង HBOOT (Volume Down + Power) ។
  8. នៅ​ក្នុង HBOOT វា​ចាប់​ផ្តើម​ស្វែង​រក PH06img.zip ម្តងទៀត តែលើកនេះ វាគួតែមិនអាច​រក​បាន ទេព្រោះ យើង​បាន​ដូរ​ឈ្មោះ​ រួចហើយ។
  9. ប្រើ​ Volume up/down ក្នុង HBOOT ហើយ​ជ្រើស​យក Recovery ។ ក្រោយ​យក recovery ហើយ សូមចុច​ប៊ូតុង Power ដើម្បី​ចូល​ក្នុង recovery។
  10. ក្នុង Recovery ប្រើប្រាស់ arrow key នៅលើ keyboard ដើម្បីរំកិល។ ប្រើប្រាស់ Return key (key Enter) ដើម្បី​ជ្រើស​យក Apply Zip from sdcard
  11. ជ្រើសរើសយក su-2.3.6.1-ef-signed.zip ពីដើម្បី flash។
  12. ក្រោយពេល Flash ហើយ​ត្រូវ​ចុច ប៊ូតុង <x] (del key) ដើម្បី​ត្រូវ​ទៅ recovery menu វិញ។
  13. reboot​ ទូរស័ព្ទម្តង​ទៀត​។
  14. ក្រោយ​ពេល បើក​ទូរស័ព្ទ​បាន​ហើយ យើង​អាច​ប្រើ​វិធី​តំលើង​ពុម្ព​អក្សរតាម​រយៈ កម្មវិធី Font Chnager នៅ​ក្នុងផ្សារ។ ចពោះរបៀបប្រើ​សូម​មើល​នៅទីនេះ http://khmerandroidblog.blogspot.com/2011/09/droidsansttf_01.html
ប្រភព xda-developer
តាមរយៈ addictivetips

ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline