Root និង​តម្លើង Recovery ងាយៗ​នៅលើ Nokia X

Nokia-X-Toolkit

បើសិន​ជាលោក​អ្នក​កំពុង​កាន់ Nokia X ក្នុង​ដៃ​ហើយ​ពិត​ជា​ចង់​តម្លើងកម្មវីធី​ផ្សេងៗ​របស់ Android ដែល​មានប្រភព​ចេញពី Playstore របស់ Google ហើយ។ តែ​ដោយ​សារ​តែ​វា​ត្រូវ​បាន​ Nokia យកទៅកែ​អស់​រលីង​នោះ ទើប​លោក​អ្នក​មិន​អាច​ប្រើសេវា​កម្មផ្សេងៗ​របស់ Google បាន។

បើសិន​ជា​ចង់​ប្រើវា​វិញនោះ តោង​ឲ្យ​លោក​អ្នក​ត្រូវ​តម្លើង​នូវ​កម្មវិធី​ផ្សេងៗ​ដូច​ជា Root និង CWM ជាដើម្បី​ទើប​អាចតម្លើង​បាននូវ Playstore របស់​ Google បាន។ ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ កញ្ចប់​កូន​កម្មវិធី​តូច​មួយ​ប្រកប​ដោយ​អត្ថប្រយោន៍​ជាច្រើន​សម្រាប់​ Nokia X។ កម្មវិធី​នេះ​មានឈ្មោះ​ថា  Nokida X Toolkit ដែល​ផ្ទុក​ទៅ​ដោយ​ចំនុច​មានប្រយោជន៍​ជាច្រើន​ដូច​ជា៖

  • អាច​ root បាន​ដោយប្រើប្រាស់ SuperUser ផ្សេងៗ​
    • Superuser របស់ ChainsDD
    • SuperSU របស់ ChainFire
    • Superuser របស់ clockworkMod
  • អាច​តម្លើង​និង​លុប Google Play Service files
  • boot ចូល​ក្នុង CWM
  • Flash CWM
  • ទាញយក USB driver សម្រាប់ Windows

សូម​ទាញយក​តាមរយៈ Nokia X Toolkit


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline