វិធី​បិទ​ពាណិជ្ជកម្ម​នៅលើ Android

AdAway

ជា​ធម្មតា​រាល់កម្មវិធី​ដែលឥតគិត​លុយ​តែង​តែ​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម មក​ជាមួយ​តិច​ឬច្រើន​អាស្រ័យ​នៅលើ​កម្មវិធី​នោះ។ ផ្ទាំង​ពាណិជ្ជកម្ម​ទាំង​នោះ វា​បានជួយ​យ៉ាង​ច្រើន​ដល់​ចំណូល​របស់កម្មវិធី​ដែល​មិនយក​លុយ តែ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​រង្គាស​ចិត្ត​ជាខ្លាំង។

កាល​ពីមុន​មាន​កម្មវិធី​ដែល​សម្រាប់​បិទ​ចោល​​នូវ​ផ្ទាំង​ពាណិជ្ជកម្ម​ទាំង​នោះ តែ​ក្រោយមក​វា​ត្រូវ​បាន​ដក​ចេញទាំង​អស់​ពី Playstore ដោយ​សារ​តែ​កម្មវិធី​ទាំង​នោះ វា​ប្រឆាំង​ទៅនឹង​បទបញ្ញតិ​របស់ Playstore។

បើ​ទោះ​ជា​កម្មវិធី​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញទៅហើយ តែ​វា​នៅ​តែ​មាន​វត្តមាននៅ​បណ្តា​កន្លែង​ទាញយក​ផ្សេងៗ​ដែរ។ ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​កម្មវិធី​បិទ​ពាណិជ្ជកម្ម២​ដែល​ងាយស្រួល​ប្រើ៖

  1. Adaway ជា​កម្មវីធិ​មាន Interface ងាយប្រើបំផុត និង​បិទពាណិជ្ជ​កម្ម​ផ្សេងៗ​បាន​ស្ទើតែ៨០​ភាគរយ​ទៅហើយ​(លើក​លែង​តែពពួក​ពាណិជ្ជកម្ម​ជា​ប្រភេទ Push Notification)
  2. AdblockPlus

លោក​អ្នក​អាច​ប្រើកម្មវិធី​មួយ​ក្នុង​ចំណោម​ខាងលើ​ក៏បាន។ ចំពោះ​តម្រូវ​ការ​នៃ​កម្មវិធី​វិញ គឺ​ចាំ​បាច់​វា​នឹង​ទាមទារ​ឲ្យ​យើង​ Root ជា​មុន​សិន។ កម្មវិធី​បិទ​ពាណិជ្ជ​កម្ម​នេះ​វា​បិទ​បាន​ដោយ​វា​ចាប់​យក​រាល់​តំណរ​ពាណិជ្ជកម្ម​ទាំង​អស់​ ហើយ​បំលែង​តំណរ​ទាំង​អស់​ឲ្យ redirect ទៅកាន់ localhost ឬ 127.0.0.1។ លោក​អ្នក​អាច​មើល file ទាំង​អស់​បាន​នៅ​ក្នុង “/system/etc/hosts”។


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline