Samsung បញ្ចេញ Galaxy S5 ស៊ីម២​នៅចិន

Galaxy S5 Dual SIM

រាល់​ពេល​ដែល​ម៉ូដែល​ទូរស័ព្ទ​នីមួយៗ​របស់Samsung ​បាន​បញ្ចេញ​នៅលើ​ទីផ្សារ​ គឺ​តែង​តែមាន​ម៉ូដែល​មួយ​ទៀត​មាន​ស៊ីម២ បញ្ចេញ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន។​

មិន​ខុស​ពី​ម៉ូដែល​ផ្សេងៗ​ដែល​ចេញ​រួច​ហើយដូច​ជា Galaxy Note3, Galaxy S4 សុទ្ធ​តែមានស៊ីម២នោះ Galaxy S5 ក៏មាន​ម៉ូដែល​ស៊ីម​២សម្រាប់​ផ្តល់​ជូន​អតិថិជន​ផងដែរ។ វា​មាន​តែ​នៅ​ប្រទេស​ចិន​តែប៉ុណ្ណោះ​សម្រាប់​ការលក់​ផ្លូវការ តែ​វា​ក៏​នឹង​អាច​មាន​នៅ​ប្រទេស​ខ្មែរ​យើង​ផង​ដែរ សម្រាប់​ពពួក​ទូរស័ព្ទ​គ្មាន​ធានារ​ចេញពី​ក្រុមហ៊ុន​នៅ​ខ្មែរ។

លក្ខណៈ​ពិសេសៗ​របស់​វា​មាន​ដូចជា​៖

  • អេក្រង់​ទំហំ 5.1អ៊ីង ប្រភេទ Super AMOLED
  • resolution: 1080p
  • Chipset: Snapdragon 801
  • កាមេរ៉ាក្រោយ 16MP
  • មិនជ្រាប​ទឹក និងធូលី​តាម​មាត្រដ្ឋាន IP67
  • ប្រើ​ស៊ីម២
  • ស៊ីម​ទី១​ប្រើ CDMA2000  (3G) និង​ ស៊ីម​ទី២​ប្រើ GSM (2G)
  • ម៉ូដែល Galaxy S5 G9009D

វា​នឹង​ចេញ​លក់​នៅ​ក្នុង​ប្រទេស​ចិន​​ក្នង​តម្លៃ​ប្រហែល​ជា៨៥០​ដុល្លារ​អាមេរិច។

ប្រភព


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline