SONY បញ្ចេញ​កាលវិភាគ​របស់ Android kitkat សម្រាប់​ទូរស័ព្ទ​ខ្លួន

Android-e1383828406448

Android Jelly Bean 4.3 គឺជា​ជំនាន់​ចុង​ Android ចុង​ក្រោយ​បំផុត​របស់ SONY ដែល​កំពុង​តែ​ប្រើប្រាស់​នៅលើ​បណ្តា​ទូរស័ព្ទ​ទំនើបៗ​ចុង​ក្រោយ​របស់ខ្លួន។

បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ចំនួនបាន​បញ្ចេញ​អស់ហើយ ពេលនេះ SONY បាន​បង្ហាញ​នូវ​កាលវិភាគ​សម្រាប់បន្ទាន់​សម័យ​ទៅកាន់ Android Kitkat 4.4 ទៅ​លើ​បណ្តា​ទូរស័ព្ទ របស់ខ្លួន។ លោក​អ្នក​អាច​ស្វែង​រកកំណែ​ថ្មី​នៅលើ system update ឬ​វា​អាច​នឹង​លោត​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ។ ជា​ដំបូង​វា​មានតែ​នៅលើ​ទូរស័ព្ទ​៣ម៉ូដែល​តែ​ប៉ុណ្ណោះ​គឺ៖

  • Xperia Z Ultra
  • Xperia Z1
  • Xperia Z1 Compact

ចំនុច​ពិសេសថ្មីៗ​របស់ Android Kitkat នៅលើ SONY មាន​ដូច​ជា៖

  • បង្កើន​ល្បឿន​ និងគុណភាព UI ទៅតាម​បទដ្ឋាន​របស់ Android Kitkat (Tweak status bar, quick setting និង​អាច​ផ្លាស់​ប្តូ​បាន)
  • ប្តូរ​រូប​រាង​ថ្មី​នៅលើ SONY Playstation 4
  • បន្ទាន់​សម័យ​នៅលើ​កម្មវិធី​ដើម​របស់ SONY
  • កម្មវិធី​កំសាន្ត​របស់ SONY ដូច​ជា Walkman, Album and Movie បានភ្ជាប់​ទៅនិង​ប្រើប្រាស់​សេវាកម្ម​​ cloud
  • អាច​ទាញយក Theme ដែលមាន​ចំនួន​ដល់ទៅ២៨០​រួច​ជាស្រេច ដើម្បី​កុំឲ្យ​ធុញ​ទ្រាន់​នឹង theme ដដែល

មិន​ត្រឹម​តែ​៣ម៉ូដែល​ខាង​លើ​នោះ​ទេ ដែល​បាន​បន្ទាន់​សម័យ​នោះ គឺ​នៅ​មាន​ម៉ូដែល​ផ្សេងៗ​ទៀតដែល​នឹង​ទទួល​បាន​នូវ​កំណែ Android Kitkat ក្នុង​អំឡុង​ខែ ឧសភា ឬ មិថុនា​ដូច​ជា៖

  • Xperia Z
  • Xperia ZL
  • Xperia ZR
  • Xperia Tablet Z

ចំណែក​ឯ Xperia T2 Ultra, Xperia E1 និង Xperia M2 នឹង​ទទួល​បាន​ដូច​គ្នា គ្រាន់តែ​ក្រុមហ៊ុន​មិន​ទាន់​បញ្ចេញ​ពត៌មាន​លំអិត​តែប៉ុណ្ណោះ។

ប្រភព


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline