Galaxy S5 Zoom ប្រើ CPU ដល់ 16 cores

Galaxy S5 Zoom

Octa cores ជា​ចំនួន​ស្នូលគណនា​របស់ CPU ទូរស័ព្ទ​នាពេល​បច្ចុប្បន្ន​ដែលមានចំនួន​៨។ វា​ពិត​ជា​ចំនួន​ស្នួល​ច្រើន​ណាស់ បើធៀប​ជាមួយ​នឹង​ស្នូល​គណនា​នៅលើ​កំុព្យូទ័រ ដែលមានត្រឹម​តែ៤។

ចំនួន​ស្នូល​គណនា​អាច​នឹង​កើនឡើង​គុណនឹង​ ពោល​គឺមានដល់ទៅ១៦ស្នូល​ឯណាោះ។ វា​នឹង​ត្រូវ​បាន​ប្រើនៅលើ Samsung Galaxy S5 Zoom ដែលជា​ប្រភេទ​ Digital Camera ប្រើប្រាស់​ប្រព័ន្ធ Android របស់ Samsung តែម្តង។ ពត៌មាន​ទទួល​បាន​ចេញពីទិន្ន័យ​របស់ GFXBench ហើយម៉ូដែលរបស់វាគឺ SM-C115។

ក្រៅអំពី CPU នោះ​វាមានលក្ខណៈ​ពិសេសៗ​ដូច​ជា៖

  • ញាណកាមេរា (camera sensor) ទំហំ 19MP
  • កាមេរ៉ា​ខាងមុខ 2MP
  • កាមេរ៉ា​ទាំង​២​អាច​ថត​វីដេអូ​បាន​ 1080P (1K)
  • អេក្រង់​ Super AMOLED ទំហំ ៤,៨អ៊ីង
  • CPU មានល្បឿន 1.3GHz Cortex-A7 ចំនួន​៤
  • Cortex-A15 ចំនួន​២ផ្សេងទៀត​មានចំនួន​២
  • RAM: 2GB
  • GPU: Mali-624
  • ប្រើប្រាស់ Android 4.4.2
  • ទំហំ​ផ្ទុក​ខាងក្នុង 16GB

ខាង​លើ​នេះ​គ្រាន់​តែ​ជាពត៌មាន​ដែល​ទទួល​បាន​តាមរយៈ GFXBench តែប៉ុណ្ណោះ។ វា​នឹង​មានពត៌មាន​ជា​ច្រើន​ទៀត​ដែល​នឹង​ត្រុវ​បញ្ចេញ​នាពេល​បន្តបន្ទាប់។

ប្រភព


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline