Google ត្រៀម​បញ្ចេញ​Android កំណែ​ថ្មី​របស់ Nexus 5

Google_Nexus_5

Nexus 5 ជាម៉ូដែល​ទូរស័ព្ទចុង​ក្រោយ​បំផុត​ដែល​មានគំនាំ​ទ្រ​ផ្នែក​កម្មិវីធី​ចេញ​មកពី Google ផ្ទាល់​មក​តែ​ម្តង។ ចាប់​តាំង​ពី​ចេញ​ជា​ផ្លូវការ​មក​ Google បាន​បញ្ចេញ​នូវ​កំណែ Android ថ្មីៗ​ជា​បន្ត​បន្ទាប់​(ចុងក្រោយ​គឺ 4.4.2)​ដើម្បី​កែកំហុស​ផ្សេងៗ​ដែល​កើតមាន។

កំហុស​ចុង​ក្រោយ​បំផុត​ដែល​ Google ទទួល​ស្គាល់​នោះ​គឺវា​ស៊ីថ្មី​ពេល​ដែល​បើក​កាមេរ៉ា​ និង​កំរិត​ប្រើ CPU ឡើង​ខ្ពស់។ មូល​ហេតុ​មួយ​នៅ​ពីក្រោយ​កំហុស​ទាំង​នេះ គឺ​បណ្តាល​មក​ពី​background service ដែល​តែង​តែ​ចូល​ទៅ​បើក​កាមេរ៉ា​ជានិច្ច​។ គេ​បានសាក​មើល​ដោយប្រើ Skype ហើយ​គេសង្កេត​ឃើញ​ថា កាមេរ៉ា​តែងតែ​ត្រូវ​បាន​ប្រើប្រាស់ និង​រយៈពេល​ប្រើប្រាស់​ថ្ម បាន​ថយ​ចុះ​យ៉ាង​លឿន។

Google បាន​កំណត់ និង​ទទួល​ស្គាល់​នូវ​បញ្ហា​នេះនៅ​ក្នុង bug tracker របស់​ខ្លួន ព្រម​ទាំង​សន្យា​នៅ​ក្នុង​វេទិការ​ពិភាក្សារ​របស់ខ្លួន​ថា នឹងបញ្ចេញ​នូវកំណែថ្មីៗ​របស់ Android នា​ពេល​ឆាប់ៗ​នេះ (4.4.3)។

បើសិន​ជាមិត្ត​អ្នក​អាន​ដែល​កំពុង​ប្រើ Nexus 5 អាច​ចូល​ទៅមើល​ក្នុង Settings > Battery ហើយ​រកមើល mm-qcamera-daemon។ បើសិនជាមាន​សូម​បិទ​ទូរសព្ទ​ហើយបើកឡើងវិញ (reboot) ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ទាំងនេះ។

ប្រភព


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline