លេចធ្លាយ​ TouchWiz ជំនាន់​ថ្មី​របស់ Samsung

samsung-new-ui

ចាប់ពី Galaxy S រហូត​មកដល់ Galaxy S4 គឺបានអភិវឌ្ឍ​ន៍​ជានិច្ច​ដើម្បី​ធ្វើ​ឲ្យ​ UI របស់ទូរស័ព្ទ កាន់តែមានភាព​ទាក់ទាញ​កាន់តែខ្លាំង។នាពេល​បច្ចុប្បន្ន​នេះ រាល់បណ្តា​ទូរស័ព្ទ​របស់ Samsung ភាគច្រើន​កំពុង​តែ​ប្រើប្រាស់ TouchWiz Nature 2.5 ដូច​ដែល អ្វី​ដែល​យើង​កំពុង​តែឃើញ​នៅ​លើ Galaxy S4 ជាដើម។វា​ធ្វើ​ឲ្យដឹង​ឆ្ងល់​ថា តើ​ UI បន្ទាន់​ទៀត នឹង​មានការចនា​បែបណា​ដែរ?

តាមប្រភព​ពត៌មាន​ពី @Evleaks បាន​ផ្សាយ​នូវ​ UI ថ្មី​របស់ Samsung ដែលវា​អាច​នឹង​ត្រូវ​ប្រើប្រាស់​នៅលើ​ត្រកូល Galaxy បន្ទាប់​គឺ Galaxy S5 តែម្តង។ វា​មានលក្ខណៈ​ដូច​ជារាបស្មើជាងមុន ( Flat UI) ពោល វាស្រដៀង​ទៅ​នឹង UI ផ្សេងៗ​របស់ Android, iOS និង WP។ ចំពោះ icon ផ្សេងៗ​វា​មានភាព​ស្រដៀង​ទៅនឹង Android Kitkat 4.4។

ចំពោះ​រូប​ខាងលើ វាហាក់ដូច​ជាមិនទាន់​ច្បាស់នៅឡើយ​។ យើង​អាចសន្និដ្ឋាន​ថា៖

  1. វាជារូបពិត​នៃ TouchWiz ដែល​នឹង​ត្រូវ​ប្រើលើ បណ្តាទូរស័ព្ទ​របស់ Samsung ក្នុង​ឆ្នាំ​ 2014
  2. វាជារូប​ពិត តែវាគ្រាន់តែ​ជាគំនូសព្រាង ឬ​ជាសំនើរផ្លាស់ប្តូរ UI តែប៉ុណ្ណោះ
  3. វាជារូប​មិនពិត​ដែលគេរចនាឡើង​តែប៉ុណ្ណោះ

តើមិត្ត​អ្នកអានយល់យ៉ាងដែរ​ចំពោះ​រូបខាងលើ​?

ប្រភព


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline