កម្មវិធីតម្លើងខ្មែរយូនីកូដយ៉ាងលឿនតាមកុំព្យូទ័រ
កន្លងមកក្នុងការតម្លើងខ្មែរយូនីកូដនៅលើទូរស័ព្ទម្តងៗ គឺលោកអ្នកតែងតែចំនាយពេលយូរដោយត្រូវចំលងពុម្ពអក្សរខ្មែរចូលទូរស័ព្ទ រួចទើបប្រើប្រាស់កម្មវិធី root explorer ដើម្បីចំលងចូល system ទៀត ទើបអាច អាចនិង សរសេរអក្សខ្មែរបាន។
ពេលនេះខ្ញុំមានកម្មវិធីថ្មីមួយដែលខ្ញុំបានសរសេរវាឡើងដើម្បីជួយសំរួលដល់កាងារកាន់តែលឿន ពោល វាចំនាយពេលត្រឹមតែ១០វិនាទីសំរាប់ការតម្លើងទូរស័ព្ទមួយគ្រឿងតែប៉ុណ្ណោះ។ លក្ខណៈពិសេសៗរបស់កម្មវិធីតម្លើងខ្មែរនេះមានដូចជា៖
- អាចតម្លើងបានច្រើនម៉ូដែលដូចជា Samsung, LG, HTC, SONY, SKY VEGA, ទូរស័ព្ទ Android ចិន…
- គ្រាន់តែដំណើរការ file exe នោះវាដំណើរការដោយស្វ័យប្រវត្តិ
- មាន Multiling keyboard មកស្រេច
- មាន dictionary keyboard រួចជាស្រេច
- ទំហំតូច (១០MB)
- ប្រើពេលត្រឹមតែ១០វិនាទីដើម្បីតម្លើងទូរស័ព្ទមួយគ្រឿង
- ប្រើបាននៅលើ Windows (ល្អបំផុតគឺ Windows 7)
តម្រូវការផ្សេងដើម្បីប្រើប្រាស់កម្មវិធីនេះ៖
- ទូរស័ព្ទត្រូវតែ root ជាមួយសិន (អាចប្រើ VROOT)
- ប្រើបានចាប់ពី Jelly Bean 4.1 ឡើងទៅ
របៀបប្រើប្រាស់៖
- ប្រាកដថាទូរស័ព្ទ root ជាមុនសិន
- ភ្ជាប់ទូរស័ព្ទទៅកុំព្យូទ័រ
- បើកកម្មវិធី Universal Khmer unicode installer.exe
- រង់ចាំមួយសំទុះ ពេលកម្មវិធីវាដំណើរការចប់
- ទូរស័ព្ទ reboot
កម្មវិធីមិនមានដាក់ជូនដោយឥតគិតថ្លៃនោះទេ។ បើសិនជាមានចំនាប់អារម្មណ៍សូមទំនាក់ទំងមកខ្ញុំបាទតាមលេខទូរស័ព្ទ 078 52 52 40 ឬ 088 9999 400។ តម្លៃរបស់វាត្រឹមតែ៥ដុល្លារតែប៉ុណ្ណោះ។
បញ្ហាដែលនឹងកើតមាន៖ បើសិនជាវាចេញដូចរូបខាងក្រោមនោះ សូមបិទរាល់កម្មវិធីដែលដំណើការ adb.exe ដូចជា (vroot, កម្មវីធីសំរាប់តម្លើង កម្មវិធីទូរស័ព្ទ Android ទាំងអស់…) ឬ ចូលទៅ task manager ដើម្បីបញ្ចប់ដំណើរមួយឈ្មោះថា adb.exe។