HTC: មិនមានការបង់លុយ​ឲ្យទៅ Apple ក្នុង​កិច្ចសន្យា​១០ឆ្នាំ​នោះ​ទេ

បន្ទាប់ពីមានព៌តមានដែលលេចលឺមកថាHTC នឹងយល់ព្រមបង់លុយប្រហែល៦ដុល្លារទៅ Apple សំរាប់ទូរស័ព្ទមួយគ្រឿង នៅក្នុងកុងត្រា១០ឆ្នាំរបស់ក្រុមហ៊ុនទាំងពីរដែលបានចុះជាមួយគ្នា។ តែបើតាមសំដីរបស់គណៈគ្រប់គ្រងរបស់ HTC វិញបាននិយាយថាកាពិតគឺគ្មានដូចពត៌មានដែលបាននិយាយនោះទេ។

លោក Chou ដែលជាគណៈគ្រប់គ្រងរបស់ HTC បាននិយាយប្រាប់ខណៈដែលលោកបើកសម្ភោធនូវផលិតផលថ្មីក្នុងប្រទេសជប៉ុនថា “ការទស្សន៍ទាយយ៉ាងនោះគឺពិតជាខុសស្រឡះតែម្តង។ ហើយខ្ញុំនឹងមិននិយាយជាមតិអ្វីទាំងអស់ទាក់ទងនឹងចំនួនពិតប្រាកដជាក់ស្តែង”។ ខណៈដែលកុងត្រានោះនៅតែមានអាថ៌កំបាំងនោះលោក Chou បាននិយាយទៀត អ្វីទាំងអស់នោះគឺវានឹងបញ្ចប់ដោយស្នាមញញឹមរៀងៗខ្លួន។

គួបញ្ជាក់ផងដែរថា Apple បានប្តឹងសំលាប់ HTC យ៉ាងខ្លាំងខ្លានៅក្នុងសហរដ្ឋអាមេរិចរហូតដល់ថ្នាក់ធ្វើឲ្យ HTC បង្ខំចិត្តបិទសាខារបស់ខ្លួននៅអាមេរិចចោលតែម្តង។ អ្វីដែល HTC សង្ឃឹមនៅក្នុងកុងត្រានេះគឺខ្លួនអាចបន្តអាជិវកម្មរបស់ខ្លួន បានយ៉ាងមានសេចក្តីសុខ ហើយព្រម ទាំងមិនបាច់ព្រួយបារម្ភអំពីការប្តឹងផ្តល់ផ្សេងៗនោះទេ។

ប្រភព


ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline