[វីដេអូ] ក្រុម Android ជូនពរថ្ងៃឈប់សំរាកចុង​ឆ្នាំ​

ទោះ​បីជា​នេះ​មិន​មែន ជាបុណ្យ​ប្រពៃ​ណី​ជាតិ​យើង​ក៏ដោយ តែ​នេះ​មិន​មាន​ជា​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​បរទេស​ដែរ។ វីដេអូ​ខាង​ក្រោម​ជា​វីដេអូ ដែល​ក្រុម Android បាន​ធ្វើ​ឡើង​ដើម្បី​អបអរ​ដល់​ថ្ងៃ​ឈប់​សំរាក​របស់​ពួក​គេ ហើយ​ក៏​បាន​បង្ហាញ​ពី​លក្ខណៈពិសេស​មួយ​ចំនួន​ និង​អត្ថ​ប្រយោជន៍​នៃ​  ICS ផងដែរ​សំរាប់​ឆ្នាំ​ថ្មី​នេះ។ សង្ឃឹម​ថា​វីដេអូ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ភាព​រីករាយ​ទៅ​ចុះ។

តើ​អ្នក​ត្រៀម​ខ្លួន​សំរាប់​ការ​ជួប​ជុំ​ក្រុម Android (CAUG)​ហើយ​ឬនៅ?

នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ទេ ដែល​ក្រម​អ្នក​ប្រើ​ប្រាស់ Android នៅ​កម្ពុជា​ (CAUG) ​នឹង​ជួប​ជុំ​គ្នា​ជា​លើក​ទី​២។ ការ​ជួប​ជុំ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំនង ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ ភាសារ​ខ្មែរ​នៅ​លើ​ប្រតិបត្តការ​ទូរស័ព្ទ​ទំនើប​មួយ​នេះ។ ក្នុង​នោះ​ផង​ដែរ ក៏មាន​ការណែ​នាំ នឹង​ប្តូ​ចំណះ​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ការ​ root និង​តំលើង​ពុម្ពអក្សរ​ខ្មែរ។

More »

វិធី​បិទ Boot animation នៅ​លើ​ Ice Cream Sandwich

នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ប្រើ​ផង​ សរសេរ​របៀប​ប្រើ​បាត់​ទៅ​ហើយ? នេះ​ប្រហែល​ជា​សំនួរ​ដែល​ មិត្ត​អ្នក​អាន​នឹង​នឹក​ឆ្ងល់ ពេល​អាច​អត្ថ​បទ​នេះ។ ត្បិត​តែ​វា​មិន​ទាន់​លក់​មែន តែ​ប្រហែល​ជា​មិត្ត​យើង​ខ្លះ កំពុង​តែ​ប្រើ​ប្រភេទ AOSP ROM ផង​ក៏​មិន​ដឹង​។ តែ​នេះ​មិន​មែន​ជា​អត្ថបទ​សំរាប់​តែ​​ ICS មួយ​នោះ​ទេ។

យើង​ដឹង​ស្រាប់​ហើយ​ថា Boot animation របស់​ Android មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា​ទៅ​តាម​ប្រភេទ​ក្រុម​ហ៊ុន​ដែល​ផលិត នឹង​តាម​ប្រភេទ ROM ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​អាច​ ប្តូរ​វា​បាន​ទៀត​ផង សំរាប់ ទូរស័ព្ទ ដែល​ Root រួចហើយ។ 

មិនគួ​ឲ្យ​ជឿ​ថា HTC HD2 អាច​ប្រើ​ Adroid 4.0 បាន​តាម AOSP Custom ROM

គ្រប់ៗ​គ្នា ប្រហែលជា​ចាំ​បាន​ នៅឈ្មោះ HTC HD2 ដែល​ជាប្រភេទ Windows Mobile សោះ​​តែ​​វា​​អាច​​ដំណើរ​ការ​ Android បាន​រហូត​ដល 4.0 ដែល​​មាន​ឈ្មោះថា Ice Cream Sandwich នោះ។ តាម​ពិត​ទៅ អ្នក​ប្រើ​ប្រាស់​ធម្មតា​​ប្រហែល​​ជា​ភ្លេច​ឬ​បំ​ភ្លេច​វា ពី​បញ្ជី​ទូរស័ព្ទ​ដែល​​កំពុង​​ចរាចរណ៍ តែ​ក្រុម Hacker មិន​​បាន​គិត​​ដូច​នោះទេ។

ថ្វី​ត្បិត​តែ​វវា​ទូរស័ព្ទ​ប្រភេទក៏ដោយ តែ​វា​នៅ​តែ​ប្រើ​ប្រាស់ Android ជំនាន់​ក្រោយ​បំផុត​ពី Google។ អ្វី​រិត​តែ​ភ្ញាក់​នោះ គឺ​វា​អាច​ប្រើ​បាន​មុន​គេ មុន​ឯងទៅទៀត​ ពោល​គឹ​វា​អាច​ប្រើ​មុន ទូរស័ព្ទ​ Android ផ្សេងៗផង (មិន​គិត Galaxy Nexus)។ 


យោង​ទៅ​តាម​​ blog របស់ GSMArena បាន​និយាយថា ដោយ​សារ​តែ​វា​ជា​ កំណែ​ដំបូង​របស់ AOSP ដូច​នេះវា​មិន​ទាន់​មាន​គ្រប់​លក្ខណៈ សម្បត្ថិ​ក្នុង​ការ​ប្រើ​ប្រាស់​ទេ តែ​យ៉ាង​ណា​គឺ​វា​ល្អ​នឹង​ សាកប្រើដែរ។

ខ្ញុំ​គិត​ថា​នៅ​ស្រុក​យើង​ ប្រាកដ​ជា​មាន​ អ្នក​ប្រើប្រាស់ HTC HD2 ហើយ​មាន​អ្នក​ខ្លះ គាត់​មិន​ទាំង​ប្រើ Windows Mobile មក​ស្រាប់​ផង​ គឺ​គាត់​បញ្ជុល​ Android ឲ្យ​ប្រើ​បាន​ទៅ​ទឿត។ ដើម្បី​បញ្ជាក់​​​កាពិត សូម​មើល​វិដេអូ​ខាង​ក្រោម​ដើម្បី​ឲ្យ​បាន​ដឹង​​ ពី​ការ​ប្រើ​ប្រាស់​វា។


ប្រភពដំណឹង xda-developer
តាមរយៈ blog.gsmarena.com

Undelete Beta នឹង​ស្វែង​ឯកសារ​ដែលបាន​លុប​មក​វិញ

លុប​បាត់​ហើយ​ធ្វើ​យ៉ាងម៉េច​រក​បាន មកវិញទៅ? ស្តាយ​រូប​ថត​កាល​ពី​ថ្ងៃមុន​ណាស់ មិន​យក​តាមណា​ទេ? អ្នក​ណា​លុប​ចំរៀង​ខ្ញុំ​អស់​ហើយ? ធ្វើម៉េច​យក​បាន​វិញ​ទៅ? សំនួរ​ទាំង​នេះ​ យើង​តែង​តែ ជូប​ប្រទះ​ ជារឿយៗ សំរាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ។

ថ្មីៗ​នេះ​ មាន​ក្រុម​អ្នក​បង្កើត​កម្មវិធី​មួយ ក្រុម​ (Fahrbot Mobile) បាន​បង្កើត​ កម្មវិធី​មួយ​ដែល​មាន សមត្ថភាព អាច​ទាញ​យក រូប​ភាព​ដែល​បាន ឬ ឯកសារ​ផ្សេងៗ​ដែល​បាន​លុយ​ដោយ​ចៃ​ដន្យ។

នៅពេល​ដំណើរ​ការ​វា​នឹង Scan sdcard ហើយ​ស្វែង​រក ឯកសារ​ណា​ដែល​វា​គិតថា នឹង​អាច​ទាញ​យក មក​វិញ​បាន។ តែទោះជា​វា​ល្អយ៉ាង​ណា​សំរាប់ ទូរស័ព្ទ​ដែល​ ក៏ដោយ​ ក៏វា​មិន​អាច​ទាញយក បាន ១០០% នោះដែរ។

លក្ខណៈពិសេស​រប់ស​វា​គឺ៖

  • អាច​ scan បានលឿន នឹង​រហ័ស 
  • restore ឯកសារ​ដែល មិន​ទាន់ over write
  • លុប​ ឯកសារ​យ៉ាងមាន​សុវត្ថិភាព (មិនអាច​ទាញយកមកវិញបាន)
  • អាច​ប្រើ​បាន ជាមួយ រូបភាព វិដេអូ ចំរៀង compress file និង ឯកសារជា binary ផ្សេងៗទៀត
នា​ពេល​បច្ចុប្បន្ន​វា​អាច​ support sdcard ដែល​មាន file system ជាប្រភេទ FAT តែប៉ុណ្ណោះ។ សំរាប់ទូរស័ព្ទ ដែល​មាន CPU Tegra2 គឺ​អាច​ ប្រើបាន​ត្រឹម​តែ External Memory តែ​ប៉ុណ្ណោះ។​
ចំពោះ​កា​រទាញយក​វិញ គឺ​អាច​ទាញ​យក​ឯកសារ​ដែល លុប​ភ្លាមៗ​តែ​ប៉ុណ្ណោះ បើ​តាមខ្ញុំគិត។ បើ​សិន​ជា​លុប រាប់​សិបថ្ងៃ (អាទិត្យ ឬ ខែ)​មក ហើយ​ប្រហែល ជាមិន​អាច​ទេ ព្រោះ លទ្ធិភាពវាមាន​កំនត់។ ទោះ​ជា​យ៉ាងណា វា​ក៏​មាន​ប្រយោជន៍​ ខ្លះ​ដែរ។ កុំឲ្យ​ចាំ​យូរ សូម​ទាញ​​ យក​កម្មវិធី មក​សាក​ ក្នុង​ទូរស័ព្ទ​ មើលហើយ មើលលទ្ធិផលវាផង។ 
តាមរយៈ AndroidPolice

HTC Quattro អាច​នឹង​ត្រូវ​ពន្យា​ចេញ​រហូត​ដល់ខែ មីនា 2012

ប្រហែល ជា​មិត្ត​អ្នក​អាន ឆ្ងល់ថា មានទូរស័ព្ទ HTC Quattro ដែរ។ នេះ​មិន​មែន​ជាឈ្មោះទូរស័ព្ទទេ តែ​វា​គឺ ជាឈ្មោះ​ Tablet របស់​ក្រុម HTC ដែល​បំពាក់​បច្ចេក​វិទ្យាចុង​ក្រោយ​បំផុត។តើ​វា​ទំនើប​យ៉ាង​ណា?

តាម​ប្រភព​ពត៌មាន​លេច​លឺ​បាន​ឲ្យ​ដឹង​ថា Tablet មួយនេះ នឹង​អាច​បំពាក់ទៅ​ដោយ CPU NVIDIA ប្រភេទ Quad-core (មាន core processor ចំនួន៤) រួមជាមួយនឹង resolution លើអក្រង់១០.១អ៊ីង​របស់​វា​គឺ ១២៨០x៧៦៨ pixels​ផងដែរ។ វា​មាន​កំរាស់​ប្រហែល​ជា ៩មីល្លីម៉ែត្រ គឺ​ស្តើង​ជាង ipad2 របស់​ Apple ទៀត ហើយ​ជា​ការបន្ថែម​នោះ គឺ​មាន​បំពាក់ Beats Audio ដែល​ល្បី​ខាង​សំលេង​នា​បច្ចុប្បន្ន​នេះ។ 


សំរាប់​ផ្នែក Software វិញគឺ​វា​ប្រើប្រាស់​ប្រពន្ធ័ប្រតិបត្តិការ​ចុង​ក្រោយ​របស់ Android គឺ4.0 (Ice Cream sandwich) រួម​ ជាមួយ HTC Sense4.0, HTC Watch, HTC Read, HTC Listen គឺ​តំលើង​មក​ជាមួយ​តែ​ម្តង។ 

តាម​ពិត​ទៅ​វា​អាច​នឹង​ត្រូវ​ប្រកាសខ្លួន​ចេញ​លក់ ក្នុង​កំឡុង​រដូវ​កាល​ Christmas ឆ្នាំ​នេះដើម្បីប្រកួត​ជា​មួយ​នឹង Asus Transformer។ តែ​បើ​តាម​គេហទំព័រ​ Digitimes គឺ​វា​នឹង​ត្រូវ​ពន្យា​រហូត​ដល់​ខែ មីនា ឆ្នាំ ២០១២ដោយ​មិន​មាន​បញ្ជាក់​មូល​ហេតុ​នោះទេ។
យ៉ាង​នេះ​ក៏ដោយ​យើង​សង្ឍឹម​ថា HTC នឹង​ចេញ​ផ្សារ​នូវ Tablet របស់​ខ្លួន​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​ដូច​ទូរស័ព្ទ​ដែរ ខណៈដែល Tablet ដែល​កំពុង​ចរាចរណ័ក្នុង​ស្រុកគឺ HTC Flyer ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រជា​ប្រិយភាព​នោះ។

Flash មានត្រឹម update បាន​ត្រឹម​តែ Ice cream sandwich តែប៉ុណ្ណោះ(គ្មានទេសំរាប់ជំនាន់បន្ទាប់)

​បើ​​សិន ជា​ចាំ​មិន​ភ្លេច​ទេ Adobe បានប្រកាស​កាល​ពី​ខែមុន​នេះ មកថា​នឹង​ឈប់​ support flash សំរាប់​ទូរស័ព្ទ ទៀតហើយ។ តែ​ក្រោយពេល​ដែល​ប្រកាស​របស់ Google អំពី​ OS ថ្មីរបស់គេ គឺ Ice cream Sandwich មកគឺ ទូរស័ព្ទ​ចុង​ក្រោម​របស់ Google (Galaxy Nexus) មិន​បើក flash នៅលើ web បាន។
តែ​សំរាប់​ពេល​នេះ​ ក្រុម​ហ៊ុន Adobe បាន​ផ្សាយ​ម្តងទៀត​ថា Ice Cream Sandwich និង​ក្លាយ​ជា OS ចុងក្រោយ​លើ​ទូរស័ព្ទ​ដែល​អាច ដំណើរការ​ Flash បាន។ ក្រុមហ៊ុន នឹងបន្ត​គាំទ្រ អភិវឌ្ឍន៍​ផ្នែក សុវត្ថិភាព កែ​តំរូវ​រាល់ bug ដែល​ធ្ងន់ធ្ងរ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់ Android មាន​ទំនុក​ចិត្ត​លើប្រព័ន្ធ​ថ្មីនេះ។តែ​សំរាប់​ Android ជំនាន់​ចាស់ជាង 4.0 គឺ​ខាង​ក្រុម​ហ៊ុន​នឹង​មិន គាំទ្រ​ទៀត​ទេ ហើយ​នឹង​មិន​មាន version ថ្មី​update ទៀត​ដែរ។ មូល​ហេតុ​ដែល គេ​បង្ខំ​ចិត្ត បោះបង់ Flash នៅ​ក្នុង​ទូរស័ព្ទ​ដោយ​សារ​ចំនុច​អវិជ្ជមាន​របស់​វា​ច្រើន​ ដោយ​វា​ដំណើរ​ការយឺត​ពេក ហើយ​ វាត្រូវ​ស៊ីថ្មទូរស័ព្ទ​អស់​ជាច្រើន។​
អ្វី​ដែល​យើង​រំពឹង​នោះ គឺ​ប្រហែល​ជា ជំនាន់ “j” (អាច​ជា Jelly bean) របស់ Android នឹង​អាច​ប្រើ​ប្រាស់ HTML5 យ៉ាង​ពេញ​ លក្ខណៈ ហើយវា​រ៉ាប់​រង​រាល់អ្វីគ្រប់​ដែល យើង​ធ្លាប់​បាន​ជួប នៅក្នុង​ Flash មក​ក្នុង​ប្រព័ន្ធថ្មី(HTML5)។

ប្រភពដំណឹង

រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline