វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ

កាល​ពី​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្តង​ហើយ ស្តី​អំពី​របៀប​តំលើង​ភាសារ​ខ្មែរ​តាម​របៀប​ងាយៗ។ ពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​តំលើង ភាសារ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង Galaxy SII  ដែល​គេ​ទទួល​ស្គាល់​ថា​ អធិរាជ Android ប្រចាំ​ឆ្នាំ2011នោះ។ អ្វី​ដែល​គួ​ឲ្យ​ស្តាយ​បំផុត​នោះគឺ វា​មិន​អាច​​ដាក់​បាន​ជាមួយ Stock ROM បាន​នោះ​ទេ។ ដំណោះ​ស្រាយ​នៅ​ពេល​នេះ គឺ​គេ​ដាក់​វា​ទៅ​ក្នុង MIUI ROM។


ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​អ្នក​ខ្លះ​ស្គាល់​ហើយ​ថា MIUI ROM ជា​អ្វី តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់ស្គាល់​នៅ​ឡើយ។ MIUI ROM ជា​ Firmware របស់​ទូរស័ព្ទ Android ដែល​គេ​យក​ទៅ Custome ហើយ​វា​មាន UI ស្រដៀង​ទៅ​នឹង​ iOS ដែរ។ វា​ជា​ ROM មួយ​ដែល​មាន​ភាព​ល្បី​គួ​សម ដោយ​ការ​ រចនា​ icon និង​របៀប​ប្រើ​ប្រាស់​យ៉ាង​ងាយស្រួល ព្រម​ជាមួយ នឹង​ល្បឿន​គួ​ឲ្យ​ចាប់​ចិត្ត ពី​ក្រុម​អ្នក​ផលិត​ជន​ជាតិ​ចិន​មួយ​ក្រុម។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ច្រើន​ក្រុម គឺមាន​នៅ ទ្វីបអាមេរិច និង អឺរ៉ុប​ផងដែរ។ 

ខាង​ក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ ពី​របៀប​ដែល ត្រូវ​ដំលើង MIUI  ROM។ តែ​ខ្ញុំ​សូម​មិន​ធានា​ថាលើ​រាល់​បញ្ហា​ដែល​កើត​មាន​នោះ​ទេ។

  1. ជាដំបូង​ត្រូវ​ទាញយក MIUI Galnet (2.3.4) ហើយ​ចំលង​វា​ដាក់​ក្នុង sdcard
  2. ទាញ​យក ROM MIUI Galnet (4.0.1)_khmer build-in ហើយ​ចំលង​ដាក់​ចូល sdcard ដែរ
  3. បន្ទាប់​មក​ត្រូវ​ Root ទូរស័ព្ទ​តាម​វិធី Root Galaxy SII ដែល​បាន​ចុះ​ផ្សាយ​រួចហើយ
  4. បិទទូរស័ព្ទ ឲ្យ​ចូល​ទៅ​កាន់​ ClockWorkMod ដោយចុច Volume Up + Home + Power តាម​លំដាប់
  5. Backup ROM មុន​ដឹង​ Flash ROM ថ្មីចូល
  6. ជ្រើសយក wipe data/fatory reset ហើយចុច yes
  7. ជ្រើសយក wipe partition cache ហើយ​យក​ yes
  8. ចូល​ទៅ​ Advance ហើយ​យក wipe dalvik cache ហើយ​ចុច​ yes
  9. ត្រលប់​ចូល​ទៅ menu list វិញ
  10. ជ្រើស​យក​ Flash from sdcard
  11. ជ្រើសយក select file from sdcard
  12. ស្វែង​រក​ ROM ដែល​បានទាញយក ក្នុង​ចំនច​ទី១ គឺ MIUI Galnet (2.3.4)  ពី​sdcard
  13. យក​ yes ដើម្បី​ចាប់​ផ្តើម​តំលើង​ ROM
  14. ក្រោយ​ចប់​រួច​រាល់​ហើយត្រូវ reboot
  15. ចូល​ទៅ​ recovery mode ម្តង​ទៀត​ហើយ​ flash ROM  MIUI Galnet (4.0.1)_khmer build-in  រួច reboot
សាកបើកគេហទំព័រ​ដែល​មាន​ភាសារខ្មែរ (www.cambodroid.com)


ដកស្រង់ចេញ ពី​ឯកសារ​តំលើង​ភាសារខ្មែរ របស់ roberto.callos
ប្រភពឯកសារ CAUG’s doc

ចុច​ទីនេះ​ដើម្បី​ឧបត្ថម​ដល់កាងារ​យើងខ្ញុំ


Comments

  1. ហីចុះបើផន់ខ្ញុំ Samsung Galaxy Gio បញ្ចូលបានអត់? ចង់សរសេរភាសាខ្មែរដល់ហើយ………….

    1. CamboDroid says:

      ប្រហែល​មិន​បានទេ​ ព្រោះ​​ភាគច្រើន​គឺ​ដើរ​តែ​ជាមួយ​ MIUI ROM ទេ។ ចំនែក​ឯ Stock ROM គឺ​មាន​តែ​ទូរស័ព្ទ​ SONY Ericsson ទេ​ដែល​អាច​ប្រើ​បាន​នោះ។

      /CamboDroid

  2. Puthea Huong says:

    តើមានជាvideo ដែរទេ?

    1. Anonymous says:

      សុំទោសផង! ចំពោះវីដេអូមិនទាន់ផលិតទេ។

  3. Sethphon says:

    will this work in Galaxy Note ?

    1. Anonymous says:

      ប្រហែល​ជា​មិន​អាច​ទេ ព្រោះ Lib ទាំង​ពិរ​គឺ​សំរាប់​តែ MIUI និង Cyanogen.

      1. Sethphon says:

        Ok thanks !!!! Phew ! not trying yet !

        1. Duongratha says:

          បងៗ តើខ្ញុំចង់តំឡើងfont khmer ដោយមិនចាំបាច់ MIUI.us_galaxys2_1.12.16_Eng_Deo_ZipA_Signed​បានទេ?
          តើមានវិធីណាឲស្រូលបំផុត?

          1. CamboDroid says:

            ក្រៅ​ពី MIUI គឺ​មាន Cyanogen មួយ​ទៀត​តែ ទាល់​តែ​សាក​ខ្លួន​ឯង

          2. Se Vanhai says:

            cambo@ do it working all android 4.01

          3. Emdavuth says:

            help pong b! i use this step to run on galaxy s gti9000 version ics4.03 but :( it error! how can i restore to my old phone! i don’t backup it!

  4. ERO says:

    hello! Im ERO i use SG S2 v.2.3.5
    i already install it, but it get stuck after reboot and show only yellow warning, can you help me to get khmer font on my device .. please …

    1. CamboDroid says:

      Please restore to stock rom coz you’re bricking your phone now.

  5. Sila May says:

    សុំសួរមួយបង ចុះអាចតំឡើងលើ HTC Desire HD (Android 2.3.3) បានអត់??? :(

    1. Anonymous says:

      ដាក់​បាន​តែ​ត្រូវ​តំលើង ROM ជា MIUI វិញ​ព្រោះ​ Stock ROM របស់ HTC ប្រើ​​ khmer render មិន​បាន​ទេ

  6. Anonymous says:

    សួស្តី
    សូមជួយប្រាប់ផង តើមានមធ្យោបាយណា ដែល​តំលើង​ភាសារខ្មែរបានជាមួយ
    versoin-miuiផ្សេង​ទៀត ដូចជា MIUI 1.12.16 ធម្មតាសម្រាប់Samsung galaxy s2 I9100.

    1. CamboDroid says:

      ខ្ញុំកំពុងតែកែថ្មីហើយ! សូមសាកល្បងទាញយកម្តងទៀតនៅម៉ោង៥ល្ងាច តែត្រូវប្រើកម្មវិធី Custom Android font changer ដើម្បីតំលើង font ដោយដោយខ្លួនឯង

  7. Meyapsara says:

    បរាជ័យ​ក្នុង​ការ​ដាក់ MIUI ROM នៅ​លើ​ទូរស័ព្ទដៃ Samsung Galaxy SII GT-I9100.

    1. CamboDroid says:

      ខ្ញុំកំពុងតែកែថ្មីហើយ! សូមសាកល្បងទាញយកម្តងទៀតនៅម៉ោង៥ល្ងាច តែត្រូវប្រើកម្មវិធី Custom Android font changer ដើម្បីតំលើង font ដោយដោយខ្លួនឯង

  8. sanal says:

    តើត្រូវ​ការ​ Version ប៉ុន្មាន? ខ្ញុំធ្វើតាម​តែ​ពេល​ Install ពី SD reboot អត់ឡើងទេ។
    តើត្រូវ​ធ្វើយ៉ាងម៉េច​ទើបបាន​សំរេ? ខ្ញុំសាក​ល្បងជាមួយ 2.3.3 and 2.3.5 អត់បាន​សំរេចទេ។
    អរគុណទុកជាមុន។
    សាណាល់

    1. CamboDroid says:

      វា​អាច​ប្រើ​បាន​ត្រឹម MIUI ROM ទេ។ ស្វែង​រក នៅ http://www.miui.us ហើយ​តំលើង។​បន្ទាប់​មក គឺមើល​របៀប​តំលើង​ភាសារ​ខ្មែរ​ទូទៅវិញ។

    2. CamboDroid says:

      ខ្ញុំកំពុងតែកែថ្មីហើយ! សូមសាកល្បងទាញយកម្តងទៀតនៅម៉ោង៥ល្ងាច តែត្រូវប្រើកម្មវិធី Custom Android font changer ដើម្បីតំលើង font ដោយដោយខ្លួនឯង

  9. Pbchann says:

    ជាប់គាំត្រឹម logo galaxy s2
    pls help!!

    1. CamboDroid says:

      សូមទាញយក​ ROM ថ្មីដើម្បី flash! ចូលទៅ recovery mode ដោយចុច Volume Up + Home + Power​ ហើយ wipe data ទាំងអស់សិនកុំឲ្យមានបញ្ហា

  10. Ka says:

    បង ! សូមជួយប្រាប់ផង តើកន្លែងណាទៅអាចតម្លើងភាសាខ្មែរបាននៅក្នុងទូរស័ព្ទ Galaxy SII

    1. CamboDroid says:

      សូមអានតាមការណែនាំមួយៗម្តងទៀត ព្រោះខ្ញុំបាននិយាយអស់ហើយ

  11. Davannly168 says:

    How to install khmer font and khmer unicod keyboard on Samsung Galaxy Note?

    1. CamboDroid says:

      Just root it first. Search it in here. But render engine is not working yet

  12. @@ :D ម៉េចក៏ចាំបាច់ ចម្លងហ្វុន លុបហ្វុន អាញ៉េអាញៃម៉េស???
    សាកអានេះ ស្រាប់ៗ ស្រួលៗ :D

    1. Cambodroid says:

      មក​ពី​អា​មុន​ដាក់​ទៅ​មិន​ដើរ​ច្រើន​ហ្នឹងណា!!

    2. Senghengshop says:

      ចុចLink របស់បងហើយតែមើលមិនឃើញអ្វីទេបងមេត្តាែឆកមើលផងបង Roberto Callos

    3. Umheng says:

      មិនឃើញអីផងចេះតែថា

  13. Khmprak says:

    អរគុណច្រើនដែលបានចែកចាយទាំងចំណេះនិងកម្លាំងព្រមទាំងពេលវេលា​​​។ ចង់ដឹងថា តើអាចបង្កើតជាមួយ Multilang and new version ដូចដែលបានដាក់ SGS2 MIUI 1.12.16?

  14. ks says:

    can we install with galaxy ace?
    i want to read Khmer on my phone galaxy ace, any one know how to install it???

    1. CamboDroid says:

      បន្តិច​ទៀត​ចេញ​ហើយ​ក្នុងពេល​ឆាប់ៗនេះ!

  15. Note says:

    មហាងាយមាន ១៤ step, ចុះបើមិនមហាងាយ តើមានប៉ុន្មាន step ទៅ?

  16. Vanpheary says:

    i have samsung galaxy sII HD lte
    when i install mutiling keyboard it not work completely
    អត់ចេញដៃជើងត្រួតគ្នាទេ

  17. Rinacc Inx says:

    Please help if you have any idea.. Now i 1 to root my Sam sung Galaxy SII….. I don no how to donwload and find CF-Root មួយណាដែលត្រូវនឹងទូរស័ព្ទរបស់ខ្ញុំ ពី jceooi នេះ ជាលេខ Kernel របស់ទូរសព្ទ័ ខ្ញុំ Kernel 2.6.35.7-M250L.EI21.1755-CL552955

    1. Punareay says:

      សាក​វាយ​លេខ *#1234# ហើយ​មើល​តាម​នោះ​វិញ​គឺ​លេខ PDA

  18. saman says:

    i download custom androin font switcher , but don’t see nokora.ttf …
    why?

    1. CamboDroid says:

      Nokora is seperate link.. find at bottom

  19. So Sereyboth says:

    Hi, when i switched my SGS2 to ClockWorkMode, i did not see the “Advance” option for wipe dalvik cache.

    Could you tell me how to show it?

    Thanks…

    1. CamboDroid says:

      that’s optional.

  20. saman says:

    on my galaxy s2 , when i run custom android font switcher it show ” you don’t have SU Binary! “, what it mean?

  21. Kaka_boy says:

    B ha….nhom tver already but mix bat dai bat jerng jeg??? help nhom phong

    1. CamboDroid says:

      បើសិនជា​ដាក់​ទី១ មិនកើត គឺ​ចូល​ទៅ​ដាក់​ទី២ (http://www.mediafire.com/download.php?nnojgzh2b41jkpb)​ តែម្តងទៅ

      1. D Marady says:

        សួរស្តីបងៗទាំងអស់គ្នាតើខ្ញុំអាចតំលើងfontkhmer and khmerkeybord នៅលើទូរសព្វsamsung galaxy ace បានទេ? Android os 4.0.1 ?

        1. D Marady says:

          ប្រសិនបើមានតើខ្ញុំអាចរកបានដោយវិធីណាសូមមេត្តាជួយបង្ហាញផង….
          អរគុណ‌!

  22. Sovichet Tep says:

    សូម​មេត្តា​កែ​តម្រូវ​ផងបាទ!

    ១. ភាសា អត់​មាន រ ទេ
    ២. នេះ​គេ​មិនមែន​ហៅ​ថា​ដំឡើង​ភាសា​ខ្មែរ​ទេ តែ​គេ​ហៅ​ថា ដំឡើង​អក្សរ​ខ្មែរ ឬ បញ្ចូល​អក្សរ​ខ្មែរ

    អរគុណ

    1. CamboDroid says:

      អរគុណ​ហើយ!! ចាំព្យាយាមកែបន្តិចម្តងៗ

      1. Na Rak says:

        HI. cambodriod
        i alway supported your best website.
        but i still have want to ask you about .
        how to install khmer unicode on samsung Galaxy S?
        can you show detail ?

    2. Micheal jakson says:

      ខុសតិចតួចក៏ថាអោយគ្នាដែរ!នេះបានចំជាអ្នកអភិរក្សភាសាខ្មែរមែន។..

  23. Pagnavort says:

    i have installed successfully but vea ot skol jerng

    1. CamboDroid says:

      អត់ស្គាល់យ៉ាងម៉េច? តើវាចេញស្អីវិញទៅ?

      1. Ya Iko says:

        អាចឃើញអក្សរខ្មែរ ក៏ប៉ុន្តែអត់ត្រូវជើង ឧទាហរណ៍
        ក្នុង -> ក្​នុង
        ស្វែងរកមិត្ត -> ស្​វ​ែងរកមិត្​ត
        តើអាចជួយដោះស្រាយបញ្ហានេះដល់ខ្ញុំផងបានទេ

        1. CamboDroid says:

          តើ​បាន​តំលើង Galnet MIUI 4.0.1 ដែរឬទេ? បើ​សិន​ជា​តំលើង​ហើយ​នោះ​គឺ​វា​មើល​បាន​ហើយ

  24. P_run says:

    my phone thc desier hd mean khmer keyboard te bong

    1. CamboDroid says:

      it also need to port MIUI before you can flash and install khmer on it.

  25. Panha789 says:

    i have samsung galaxy s2 but firmware is shw-m250s can i install khmer unicode and install chinese language ? please help me ?

    1. Punareay says:

      ទូរស័ព្ទ កូរ៉េមិន​បាច់​ធ្វើ​អី​ច្រើន​ទេ

      1. Sevanhai says:

        មិនបាច់ធ្វើច្រើនទេ បានន័យថាម៉េច

        1. បានន័យ​ថា​អាច​ធ្វើអីបានទៀត​ទេ។

  26. Srengseyla says:

    Hey everybody now i my galaxy sii can type khmer unicode hoey.
    it’s good new.

    1. M Bundith says:

      Can you tell me how about about do it?
      Thanks

    2. Na Rak says:

      HI. Mr seyla.
      can you show me detail.?in comment

  27. Bouypich says:

    សូម​បង​មេតាប្រាប់ខ្ញុំអំពីការ​ root and Install Samsung Galaxy s Kernel DXjv9
    ផង​….សូមអគុណទុកជាមុន….

    1. Punareay says:

      ចាំ​មើល​ខ្ញុំ​មាន​ពេល​ទំនេរ​បន្តិច​សិន​តែ ពេល​នេះ​រវល់​ណាស់​មិន​សូវ​មាន​ពេល​សរសេរ​ទេ។

  28. Chhong_kosal says:

    Hi, can Samsung galaxy Note support with khmer unicode correctly?

    1. Punareay says:

      there’s no for stock rom and custom rom is not yet try.

  29. Chhong_kosal says:

    Pls CamboDroid help me phorng na

  30. Kim Rotna says:

    សួរស្តីបង
    សូមជួយប្រាប់វិធីធ្វើ​ sumsung SII ដែលគេយកមកពីប្រទេស​korea ផង។

  31. Demos Tharo says:

    បងអើយ​ ខ្ញុំធ្វើតាមបងអស់ហើយ តែពេលបើករឺវាយអក្សរខ្មែរ ជើងវាទៅជាដូចអក្សរក្រិចចឹង ធ្វើយ៉ាងមេះទៅបងជួយផង!

    1. I’ve no idea with that… I also follow it and it works. :)

  32. imwa says:

    តើបន្ទាប់ពីដំឡើងRom នេះហើយនឹងមានបញ្ហាខ្លះដូចជា Camera មិនដំណើរការ messege ឣត់ចេញ   ឬបញ្ហាផ្សេងៗទៀតដែរឬទេ?

    1. punareay says:

      look like it works all

  33. Spratanak says:

    Can i do this on galaxy note gt-n7000? ??

    1. punareay says:

      sure you can but i cannot grantee that it will work

  34. Visoth Thon says:

    ខ្ញុំសូមសួរ បន្តិច Galaxy SII ដែលមាន OS ជា ICS 4.0 តើអាចដាក់ Khmer Unicode បានដែរឫទេ ?

    1. yes.. you can replace roboto fonts but it can view only on Facebook app, browser and Gmail.

  35. Bane_no says:

    សូមបងបង្ហាញ vidio បានទេ?

    1. if i’ve enough time and resource but it’s the best thin i can do.

  36. Daro Nhim says:

    ឥឡូវខ្ញុំកំពុងតែប្រើGalaxySII GT-I9100 version 4.0.3…ហើយខ្ញុំបានមើលកាណែនាំរបស់បងហើយ ក៍ប៉ុន្តែរ ខ្មុំបានមើល​ ការបញ្ចេញមតិមិត្តមួយចំនួនខាងលើឃើញថា មានអ្នកខ្លះបានសំរេច តែអ្នកខ្លះមិនបានសំរេចតើហេតុអ្វីទៅ? សូមបងជួយប្រាប់ពីរបៀបតំលើងវិធីនេះឲ្យម្តងទៀតបានទេ? វីធីខាងលើខ្មុំខ្លាចតែធ្វើទៅ មានការប៉ះពាល់អីនោះទេ?បើមានវិធីផ្សេងសូមជួយប្រាប់ផង។ ខ្ញុំរងចាំចម្លើយពីបងណា។។។។។

    1. punareay says:

      មិន​បាន​សំរេច​ព្រោះ​ធ្វើខុស​ពីការណែនាំ។

  37. Sevanhai says:

    samsung galaxy Sll from korea model SHW-M250K can use khmer font or not Cambo

  38. -_- says:

    o.O morha ngeay… yat ke dak bek mot tov… 15step hery morha ngeay

  39. tola says:

    បងខ្ញុំមិនចេះរក្សា fimere របស់​
    GalaxySII នៅនាទេបង

  40. chnthy says:

    how to update to ics?

  41. Guest says:

    ជំរាបសួរបងខ្ញុំចង់សួរថាតើទូរសព្ទខ្ញុំ Singtech SGT-SMA2+
    Android 2.3.5 (Gingerbread)​​ វាមានភាសាខ្មែរហើយប៉ុន្តែវា Full តើមានដំណោះស្រាយ រឺ​អត់ ?​ ខ្ញុំនឹងចាំការឆ្លើយតប ។​ សូមអគុណ ។

  42. Samrach says:

    ជំរាបសួរបងខ្ញុំចង់សួរថាតើទូរសព្ទខ្ញុំ Singtech SGT-SMA2+
    Android 2.3.5 (Gingerbread)​​ វាមានភាសាខ្មែរហើយប៉ុន្តែវាមិនទាន់ Full តើអាចធ្វើអោយវា Full បានដែរ​​ ឬ​ ទេ ?​ ខ្ញុំនឹងចាំការឆ្លើយតប ។​ សូមអគុណ ។

  43. Reak says:

    តើអាចប្រើជាមួយ AT&T Samsung Galaxy S2 i777 បានឬអត់?
    ខ្ញុំកំពុងប្រើ Stock Rom 2.3.4
    អគុណ

  44. CK_Lim says:

    តើអាចដំឡើងលើ galaxy note 4g lte SHV-E160L បានទេ?

  45. ដំឡើង​អក្សរ​ខ្មែរ​លើ Galaxy Note (1) វិញ​តើ​ដូចគ្នា​នឹង​ GSII នេះដែរទេ?

  46. thearith says:

    សូមសួរថាធ្វីបែបណាinstall full khmer uncode on galaxy s

  47. savy says:

    វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ​ នេះគឹមិនត្រឹមត្រូវទេ ខ្ញុំបានសាកល្បងរួចហើយ សូមបងប្តូរវិធីថ្មីផ្សេងទៅ ។ Thanks

  48. chomreoun kheng says:

    ហេតុអ្វីបានជាខ្ញុំdownload MIUI អត់បានបងមិនដឹងមកអ្វីទេ?my phone is samsung galaxy s2

  49. Kon Khmer says:

    ក្រៅពីsamsung អាចដំឡើងបានអត់

រក្សា​សិទ្ធ​គ្រប់​យ៉ាង​ដោយ​ CamboDroid

SEO Powered by Platinum SEO from Techblissonline