ចន្លោះប្រហោងសុវត្ថិភាពយ៉ាងធំរបស់ Chip Exynos 4
Samsung ជាក្រុមហ៊ុនទូរស័ព្ទដែលកំពុងពេញនិយមបំផុតកំពុងតែជួបនូវបញ្ហាសុវត្ថិភាពមួយយ៉ាងគ្រោះថ្នាក់។វាកើតឡើយដោយសារកំហុសទៅលើ Chip Exynos ជំនាន់ ទី៤ ដោយគេអាចចូលទៅគ្រប់គ្រង់ទៅលើ RAM ទាំងមួលរបស់វាតែម្តង នៅក្នុង Kernel។
ដោយមើលឃើញនូវគ្រោះថ្នាក់យ៉ាងធំសម្បើមចំពោះអ្នកប្រើប្រាស់ ទើប ChainFire ដែលជាអ្នកស្រារជ្រាវទៅលើទូរស័ព្ទ Samsung យ៉ាងល្បីនោះ បានបង្កើតនូវកម្មវិធីតូចមួយឈ្មោះថា ExynosAbuse ដើម្បីទប់ស្កាត់នូវបាតុភាពមិនល្អកើតឡើងដោយប្រការណាមួយ។
កម្មវិធី ExynosAbuse នឹងជ្រៀតចូលក្នុង System ដើម្បីបង្កើត root privilege តាមរយៈ ExynosAbuse exploit និងតម្លើង SuperSU។ កម្មវិធីនឹងរារាំងការជ្រៀតជ្រែតទៅលើ RAM នៅពេល boot តែវាអាចនឹងបង្កផលប៉ះពាល់ដល់កាមេរ៉ា។វាមានការពិបាកបន្តិចដែរព្រោះបើសិនជាមិនចង់មានបញ្ហាច្រើន គឺអាចនឹងមានបញ្ហាកាមេរ៉ា តែបើប្រើកាមេរ៉ាគឺអាចមានបញ្ហាសុវត្ថិភាព។
វិធីរបស់ ChainFire គឺឲ្យកម្មវិធីរបស់គាត់ដំណើការមុនគេបង្អស់ដើម្បីទប់ស្តាត់តែប៉ុណ្ណោះ តែមិនអាចដោះស្រាយបញ្ហាបាននោះទេ។ មានតែរង់ចាំមើលដំណោះស្រាយពិ Samsung តែប៉ុណ្ណោះទើបអាចកំចាត់នូវចន្លោះប្រហោងនេះបាន។
ចុចទីនេះដើម្បីឧបត្ថមដល់កាងារយើងខ្ញុំ
-
Khm3ngsr3
-
Khm3ngsr3





