Tag Archives: unbrick soft

Relock bootloader របស់ Asus Zenfone 2

39201560637pm_635_asus_zenfone_2_ze550ml

សម្រាប់អ្នកប្រើប្រាស់ Zenfone 2 (ZE551ML) ដែលបាន unlock bootloader ហើយចង់ត្រលប់ទៅរក firmware ដើមវិញដើម្បីអាចទទួលបានកំណែថ្មីៗនោះ គឺអាចប្រើតាមវិធីដូចបរិយាយខាងក្រោម។

ជាដំបូងត្រូវទាញយកឯកសារសំខាន់ៗសិន៖

1.ZE551ML RAW File
2. ASUS Flash Tool Installer
3. Recovery.img
4. Boot.img
5. Droidboot.img
6. ADB Tool
7. firmware កំណែថ្មី

បន្ទាប់ពីបាន ទាញយកបាន ឯកសារតាមអស់ហើយសូមអនុវត្តតាមជំហ៊ានខាងក្រោម៖

  1. កម្មវិធិ Asus Flash Tool
    • តម្លើងកម្មវិធិASUS Flash Toolនៅលើកុំព្យូទ័រ
    • បើកទូរស័ព្ទ zenfone 2 ទៅក្នុង bootloader ដោយចុច  Vol-up + Power (ហើយលែងវិញនៅពេលទូរស័ព្ទញ័រ)
    • បើកកម្មវិធី Asus Flash Tool
    • ជ្រើសយកម៉ូដែល ZE551ML
    •  ជ្រើសយក ឯកសារ ZE551ML RAW File ដែលបានពន្លារួច
    • ជ្រើសយក Wipe data
    • ភ្ជាប់ទូរស័ព្ទទៅនឹងកុំព្យូទ័រ បន្ទាប់មកវានឹងបង្ហាញនៅក្នុងកម្មវិធី Flash tool (បើសិនជាគ្មានទេ ភ្ជាប់ម្តងទៀត)
    • ជ្រើសយកទូរស័ព្ទហើយចុច Start
    • រង់ចាំឲ្យចប់
  2. សម្រាប់ ADB Tool (មិនចាំបាច់នោះទេ តែគួតែធ្វើវា)
    • តម្លើង ADB Tool
    • ចម្លើង Recovery.img, Boot.img និង DroidBoot.img ដាក់ក្នុង ADB
    • ចុច Shift ឲ្យជាប់ ហើយចុច right-click នៅលើ mouse
    • ជ្រើសយក “Open command windows here”
    • បើកទូរស័ព្ទ zenfone 2 ទៅក្នុង bootloader ដោយចុច  Vol-up + Power (ហើយលែងវិញនៅពេលទូរស័ព្ទញ័រ)
    • ភ្ជាប់ទូរស័ព្ទទៅនឹងកុំព្យូទ័រ
    • វាយពាក្យទាំងនេះក្នុង command prompt:
      • fastboot flash fastboot droidboot.img
      • fastboot flash recovery recovery.img
      • fastboot flash boot boot.img
      • fastboot reboot

ចុងបញ្ចប់យើងអាចតម្លើងកម្មវិធីដើមរបស់ Asus zenfone 2 បានដោយជោគជ័យ។