HTC M10 នឹងទទួលកំណែ Android 7.0 Nougatក្នុងEUនៅចុងខែ១១ ឬដើមខែ១២

htc-10-one-a9-one-m9-one-m10-to-get-android-7-0-nougat-update

HTC ទើបតែប្រកាសនូវ Android កំណែថ្មីរបស់ខ្លួននៅលើ Flagshipប្រចាំឆ្នាំ២០១៦គឺ HTC M10ថា នឹងមកដល់នៅមុនដំណាច់ឆ្នាំ២០១៦នេះហើយ។ ច្បាស់ជាងនេះទៅទៀតខាងក្រុមហ៊ុនបានបញ្ជាក់ថា វានឹងមកដល់ក្នុងអំឡុងត្រីមាសទី៤នេះ ពោលគឺយ៉ាងយូរ ត្រឹមខែធ្នូឆ្នាំ ២០១៦នេះតែម្តង។

យោងទៅតាម@LlabTooFeR ដែលជាម្ចាស់ Twitter តែងតែផ្តល់នូវប្រភពពត៌មានដែលគួឲ្យទុកចិត្តបាននោះ បានបរិយាយក្នុង twitter របស់គាត់ថា កំណែថ្មីនេះនឹងត្រូវមាននៅលើ HTC 10 នៅយ៉ាងយូរនៅចុងខែវិច្ឆិការ ឬដើមខែធ្នូរនេះ នៅប្រទេសតំបន់អឺរ៉ុបមុនគេ។

និយាយឲ្យខ្លីគឺ សម្រាប់ពពួកទូរស័ព្ទដែលលក់មិនជាប់កូដសេវារបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ គឺនឹងឡើងកំណែថ្មីលឿនជាងពពួកទូរស័ព្ទជាប់កុងត្រា។ សម្រាប់ប្រទេសផ្សេងៗដូចជាអាស៊ីនោះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីកំណែថ្មីនោះទេ តែវានឹងមកតាមក្រោយគ្នាជាបន្តបន្ទាប់ជាមិនខាន។

ប្រភព