តម្លើង Android 6.0.1 Marshmallow នៅលើ Asus Zenfone 2

115602nz0cffcq2cqh84gz

សម្រាប់អ្នកប្រើ Asus Zenone 2 ប្រហែលរង់ចាំយូសម្រាប់ OTA update តែបើសិនជាមិនចង់ចាំយូរសម្រាប់កំណែ  Android Marshmallow នោះគឺអាចតម្លើងបានដោយខ្លួនឯងតាមវិធីងាយៗដូចខាងក្រោម៖

  • ទាញយក firmware 
  • សាកថ្មឲ្យបាន៦០%យ៉ាងតិច
  • backup រាល់ទិន្ន័យផ្សេងៗដែលមាន (លេខទូរស័ព្ទ, សារ SMS, call record…)
  • យកកម្មវិធីទាំងអស់ដែលមានក្នុង sdcard ទៅក្នុងក្នុង internal memory វិញ ដោយសារ Marshmallow មិនអនុញ្ញាតឲ្យមានមុខងារ APP2SD ទៀតនោះទេ
  • ចម្លង file  UL-Z00A-WW-4.21.40.134-user.zip ក្នុងទូរស័ព្ទ (internal memory)
  • បន្ទាប់មកវានឹងចេញ “System Update File Detected” នៅលើ Notification bar (បើសិនជាគ្មាននោះទេ គ្រាប់តែ reboot ទូរស័ព្ទ វានឹងបង្ហាញហើយ)
  • បើកវា ហើយចុចយលព្រម update បន្ទាប់មកវានឹងបើកចូល recovery ដើម្បី update ដោយស្វ័យប្រវត្តិ
  • រង់ចាំមួយសន្ទុះ (ប្រហែល១ម៉ោងយ៉ាងយូរ) យើងនឹងអាចស្គាល់នូវរជាតិថ្មីរបស់ Android នៅលើ Asus Zenfone 2