Gameខ្លះ​ដែល​លោក​អ្នក​កំពុង​លេង កំពុង​តែ​លួច​យក​ទិន្ន័យលោក​អ្នក​យ៉ាង​សម្ងាត់​

Conexagon-Studio

ខណៈ​ដែល​ពិភព​បច្ចេក​វិទ្យា​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​ផ្តោត​ខ្លាំងឡើង​ទៅលើផ្នែក​សុវត្ថិភាពនោះ យើង​សង្កេត​ឃើញថា​ក្រុម hacker ព្យាយាម​ប្រើប្រាស់​មធ្យោ​បាយ​ផ្សេងៗ​ដើម្បី​លួច​ទិន្ន័យ​របស់​អ្នក​រាល់​គ្នា​តាម​វិធីផ្សេងៗ។

ថ្មីៗនេះ​ Dr.Web ដែល​ជា​ក្រុមហ៊ុន​​ខ្លាំង​មួយ​ដែរ ក្នុង​ចំនោម​ក្រុមហ៊ុន​កំចាត់​មេរោគធំៗ​នោះ​បាន​ប្រកាស​ថា កម្មវិធី​ឬ Game មួយ​ចំនួន​ដែល​ទាញយក​ពី Playstore របស់ Android នោះ​ បាន​បង្កប់​នូវ​មេរោគ​មួយ​ចំនួន ដើម្បី​លួច​យក​នូវ​ទិន្ន័យ​របស់​អ្នក​ប្រើ​ដោយ​មិន​ដឹងខ្លួន។

កម្មវិធីឬGameដែល​មាន​បញ្ហា​នោះ​ភាគច្រើន​គឺមកពី BILLAPPS, Conexagon Studio និង Fun Color Games។ រោគ​សញ្ញា​ផ្សេងៗ​ដែល​កើត​មាន​ដូច​ជា៖

  • តែង​តែ​បង្ហាញ​នូវ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ
  • ទាញយក​នូវ​កម្មវិធី​ផ្សេងៗ ហើយ​សួរ​អ្នក​ប្រើប្រាស់ ឲ្យ​តម្លើង​វារហូត
  • បើសិន​ជា​មាន Root​ វិញ​ទៀត គឺវា​នឹង​សុំ​សិទ្ធ​ជា Root ហើយ​វា​នឹង​លុប​កម្មវិធី​ផ្សេងៗ​តាម​អំពើ​ចិត្ត
  • តម្លើង​កម្មវិធី​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង server ផ្សេង

ក្រៅអំពី​បញ្ហា​ដែល​កើត​មាន​ខាង​លើនោះ មាន​ពត៌មាន​សម្ងាត់​ផ្សេងៗ​ទៀត​ដែល​វា​អាច​ទាញយក​បានដូច​ជា៖

  • ពត៌មាន IMEI
  • ពត៌មាន IMSI (International Mobile Subscriber Identity)
  • ពត៌មាន​របស់​ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ
  • វត្តមាន​របស់ memory card នៅ​ក្នុង​ទូរស័ព្ទ
  • ប្រទេស
  • ភាសា
  • MAC Address
  • ជំនាន់​របស់ប្រព័ន្ធ​ដំនើរការ
  • ឈ្មោះ​កញ្ចប់​កម្មវិធី​និង​លេខ​ជំនាន់​ ដែល​មេរោគ​បានជ្រៀត​ចូល​ទៅ

មួយ​រយៈនេះ​យើង​ឃើញ​មាន​ថា​មាន​កម្មវិធី​ច្រើន​ដែល​មាន​លក្ខណៈ​ដូច​នេះ ដូច​ជាមេរោគ Sexy ជា​ដើម។ សូម​លោក​អ្នក​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​តម្លើង​កម្មវិធីផ្សេងៗ ដែល​គ្មាន​អ្នក review ច្បាស់​លាស់។

ប្រភព