អ្វី​ដែល​ធ្វើ​ឲ្យ​​ Blackberry Priv មាន​សុវត្ថិ​ភាព​ខ្ពស់​នោះ?

BlackBerry_Priv_Android_smartphone-2-e1443534087112

Blackberry Priv ជា​ម៉ូដែល​ Android មួយ​ដែល​ផលិត​ដោយ​ក្រុម Research in Motion ជាលើក​ដំបូង។ ចាប់​ផ្តើម​ចេញពី​មុខងារ​សរសេរ​អក្ស​លឿន រួម​ជាមួយ​នឹង​កាមេរ៉ា​មាន​គុណភាព អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​តែ​បន្ត​ប្រើ Blackberry នោះ​គឺសុវត្ថិភាព​តែម្តង។

ចំនុច​មួួ​យចំនួន​ដែល BB Priv នៅ​តែ​មាន​សុវត្ថិភាព​ជាង​បណ្តា​ទូរស័ព្ទ Android ផ្សេងៗ​នោះ​មាន​ដូច​ជា៖

  • RIM ប្រើ​ប្រាស់ cryptographic key ផ្ទាល់​ខ្លួន ដែល​ដាក់​បញ្ចូល​ភ្ជាប់​ជាមួយ Hardware ​នៅ​ពេល​កំពុង​ផលិត​តែម្តង
  • Boot របស់​វា​ត្រូវ​បាន​កាពារ​ដោយ  cryptographic key
  • វា​ប្រើប្រាស់ server ដើមប្លែងសារ(encrypt) តែម្តង
  • DTEK ជា​កម្មវិធី​តម្លើង​មក​ស្រាប់ ជាជំនួយ​ប្រាប់​អ្នក​ប្រើ​ប្រាស់​អំពី​ពត៌មាន​ទាក់​ទង​នឹង​សុវត្ថិភាព​របស់​ទូរស័ព្ទ និង​ប្រាប់​អំពី​ចំនុច​ខ្វះ​ខាត​ផ្សេងៗ។

ចំនុច​ខាង​លើ​នេះ​ជា​ផ្នែក​មួយ​នៃ​សុវត្ថិភាព​ដែល​ជា​ចំនុច​ចម្បង​ និង​ជា​តម្រូវ​ការ​ខ្លាំង​នៅលើ​ទីផ្សារ។ លោក​អ្នក​នៅ​តែ​អាច​ប្រើ​ប្រាស់ កម្មវិធី​ដែល​ទាញយក​ពី Playstore បាន​ដូច​ធម្មតា និង​អាច​​ប្រើប្រាស់ Google Services មិនខុស​អ្វី​និង​ Android ទូទៅ​នោះទេ។

ប្រភព