កម្មវិធី​តម្លើង​ខ្មែរ​យូនីកូដ​យ៉ាង​លឿនតាមកុំព្យូទ័រ

khmer unicode installer

កន្លងមក​ក្នុង​ការតម្លើង​ខ្មែរ​យូនីកូដ​នៅលើ​ទូរស័ព្ទ​ម្តងៗ គឺលោក​អ្នក​តែង​តែ​ចំនាយ​ពេលយូរដោយ​ត្រូវ​ចំលង​ពុម្ព​អក្សរ​ខ្មែរ​ចូល​ទូរស័ព្ទ​ រួច​ទើប​ប្រើប្រាស់​កម្មវិធី root explorer ដើម្បី​ចំលងចូល system ទៀត ទើបអាច​ អាច​និង សរសេរ​អក្ស​ខ្មែរ​បាន។

ពេលនេះ​ខ្ញុំ​មានកម្មវិធី​ថ្មីមួយ​ដែលខ្ញុំ​បានសរសេរ​វាឡើង​ដើម្បី​ជួយ​សំរួល​ដល់​កាងារ​កាន់តែលឿន ពោល​ វា​ចំនាយ​ពេល​ត្រឹម​តែ១០វិនាទី​សំរាប់ការ​តម្លើង​ទូរស័ព្ទ​មួយ​គ្រឿង​តែប៉ុណ្ណោះ។ លក្ខណៈ​ពិសេសៗ​របស់កម្មវិធី​តម្លើង​ខ្មែរ​នេះ​មានដូច​ជា៖

  • អាច​តម្លើង​បាន​ច្រើន​ម៉ូដែល​ដូចជា Samsung, LG, HTC, SONY, SKY VEGA, ទូរស័ព្ទ Android ចិន…
  • គ្រាន់​តែ​ដំណើរការ file exe នោះ​វាដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ
  • មាន Multiling keyboard មកស្រេច
  • មាន dictionary keyboard រួចជាស្រេច
  • ទំហំ​តូច​ (១០MB)
  • ប្រើពេល​ត្រឹម​តែ១០វិនាទីដើម្បីតម្លើង​ទូរស័ព្ទ​មួយគ្រឿង
  • ប្រើបាននៅលើ Windows (ល្អបំផុត​គឺ Windows 7)

តម្រូវការ​ផ្សេង​ដើម្បី​ប្រើប្រាស់កម្មវិធី​នេះ៖

  • ទូរស័ព្ទ​ត្រូវ​តែ root ជាមួយ​សិន (អាច​ប្រើ VROOT)
  • ប្រើបានចាប់ពី Jelly Bean 4.1 ឡើងទៅ

របៀប​ប្រើប្រាស់៖

  1. ប្រាកដ​ថាទូរស័ព្ទ root ជាមុនសិន
  2. ភ្ជាប់ទូរស័ព្ទ​ទៅកុំព្យូទ័រ
  3. បើកកម្មវិធី Universal Khmer unicode installer.exe
  4. រង់ចាំ​មួយសំទុះ ពេល​កម្មវិធី​វាដំណើរការ​ចប់
  5. ទូរស័ព្ទ​ reboot

កម្មវិធី​មិនមានដាក់ជូន​ដោយឥតគិត​ថ្លៃនោះទេ។ បើសិនជាមានចំនាប់អារម្មណ៍​សូម​ទំនាក់ទំង​មកខ្ញុំបាទតាមលេខទូរស័ព្ទ 078 52 52 40 ឬ 088 9999 400។ តម្លៃ​របស់វា​ត្រឹមតែ៥ដុល្លារ​តែប៉ុណ្ណោះ។

បញ្ហាដែលនឹងកើតមាន៖ បើសិនជា​វាចេញដូច​រូប​ខាងក្រោមនោះ សូមបិទ​រាល់​កម្មវិធី​ដែលដំណើការ adb.exe ដូច​ជា (vroot, កម្មវីធី​សំរាប់តម្លើង កម្មវិធីទូរស័ព្ទ Android ទាំងអស់…) ឬ ចូលទៅ task manager ដើម្បីបញ្ចប់ដំណើរមួយ​ឈ្មោះថា adb.exe។

1059799_438885299572367_621783331_o

ទាញយក Universal Khmer Unicode Installer.exe

Comments

    1. អាចបានដល់ទៅ៨៥ភាគរយ តាមការំពឹងទុក។

  1. បងពណ្ណរាយ! កម្មវិធីនេះជាប់ Password ស្ងេញហើយហ្នឹង!….

    1. ប្រើដល់ទៅ4,4,2ហើយ ត្រូវការ តម្លើង ខ្មែរ ទៀត?