វិធី​បំលែង SHW-M250 L/S/K ( Galaxy SII កូរ៉េ)​ ទៅជា GT-I9100

M250SGalaxy SII ត្រូវ​បាន​ផលិត​សំរាប់​លក់​ជា​ច្រើន​ប្រភេទ​ទៅ​តាម​ទីផ្សារ​នីមួយៗ​។ ចំនែក​នៅ​ទីផ្សារ​កូរ៉េ​វិញ យើង​សង្កេត​ឃើញ​ថាវា​មិន​លក្ខណៈ​ខុស​ពី ពពួក​ទូរស័ព្ទ​សកល ត្រង់​វា​មាន​អង់តែន ហើយ​វា​អាច​ប្រើបាន​ត្រឹម​តែ​២ភាសា​តែប៉ុណ្ណោះ គឺ​ ភាសាអង់គ្លេស និង​ភាសា​កូរ៉េ។

អ្វី​ដែល​គួ​ឲ្យ​ចាប់ ចាប់​អារម្មណ៍​នោះ​គឺ Galaxy SII នៅកូរ៉េ អាច​បំលែង​មកប្រើ​ firmware សំរាប់ Galaxy SII សកល​បាន​ដោយ​គ្មានបញ្ហា។ នៅពេល​បំលែងហើយ លោក​អ្នក​អាច​សាកល្បង​ប្រើប្រាស់ firmware និង​វិធី​តម្លើង​ពុម្ពអក្សរ​ខ្មែរ​ បាន​ដូច​គ្នា។

សូម​អនុវត្ត​តាមជំហ៊ាន​ខាងក្រោម​ដើម្បី​ដំឡើង៖

  1. ទាញ​យក firmware I9100XXKI3.rar (password: samfirmware.com)
  2. ពន្លា file (ក្នុង​នោះ​វា​មាន Odin មកស្រេចហើយ)
  3. តម្លើង driver (បើមិនទាន់មាន)
  4. បិទទូរស័ព្ទ
  5. បើកវិញដោយចុចVol Down + Home + Power
  6. បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
  7. ជាបន្តវានឹងចេញពាក្យថាdownloading…
  8. ភ្ជាប់វាទៅនឹងកុំព្យូទ័រ
  9. បើកកម្មវិធី odin
  10. បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
  11. ចុចប៊ូតុង PIT ហើយជ្រើសយក file pit ដែលបានពន្លា
  12. ចុចប៊ូតុង PDA ហើយជ្រើសយក​ file មា​ន​ឈ្មោះ CODE នៅពីមុខ
  13. ចុចប៊ូតុង PHONE ហើយជ្រើសយក​ file មា​ន​ឈ្មោះMODEM នៅពីមុខ
  14. ចុច​ប៊ូតុង CSC ហើយជ្រើសយក file មាន​ពាក្យ CSC
  15. សូមមើលរូបគំរូខាងក្រោម៖m250s3
  16. ចុចប៊ូតុង start
  17. រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង

Comments

  1. បងខ្ញុំច្រលំយក ទូរសព្ទ័ Samsang Galaxy S2 សកល​ ទៅដាក់តាមរបៀបខាងលើលូវមានបញ្ហាហើយធ្វើម៉េចដូចដើមបានទៅ

  2. ហេតុអ្វីបានជាធ្វើរួចហើយ ប៉ុន្តែ Radio មិនអាចស្វែងរកប៉ុសបានអញ្ចឹង?

    1. មិនអាចធានាបានទេថាវានឹងអាចប្រើបានញរប់ងារនោះ។

  3. សួស្តីបង! ខ្ញុំមានចង្ងល់ចំពោះ SAMSUNG GALAXY NOTE model SHV-E160L, តើខ្ញុំអាចបំលែងទៅជា GT-N7000 បានទេបង? ប្រសិនបើអាចតើគេបំលែងរបៀបម៉េចទៅ!! ប្រសិនមិនអាច! តើពេលណាទើបគេអាចតំលើងវាបាន?? អីលូវខ្ញុំប្រើវាតែ internet លោត3G ប៉ុន្តែInternet អត់ដើរ! ហើយមិនអាចប្តូរមកសេវា GSM 2G បានទៀត!! តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅបង? អរគុណបងទុកជាមុន!! នេះជាលេខទូរស័ព្ទរបស់ខ្ញុំ 093980662 ប្រសិនបើបងអាចមានវិធីអាចធ្វើបាន សូមជួយ Call ឬ sms មកខ្ញុំផង!

    1. បញ្ហានេះ​ខ្ញុំពិបាកថាដែរ។ តែ​តាមអ្វី​ដែលខ្ញុំ​ធ្លាប់​ដឹង​នោះ​គឺ​ដាក់​មិន​បាន​នោះ​ទេ។ តែ​វា​អាច​មាន​ firmware ដែ​ល​ផ្តាច់កូរ៉េ​ចេញហើយ​អាច​ប្រើប្រាស់ បាន​ដូច Galaxy Note ធម្មតា។

  4. ក្រោយពីបំលែងជោគជ័យហើយ តើយើងអាចយក firmware ដែលត្រូវនឹង
    GT-I9100 ដាក់បានទេ? ឬមួយក៏ត្រូវប្រើ firmwae ផ្សេង? តើ GT-19100 ត្រូវបែងចែកផ្សេងគ្នាឬដូចគ្នា? អគុណទុកមុនសម្រាប់ចម្លើយ

    1. គឺប្រើ firmware ដូចគ្នានឹង GT-I9100អ៊ីចឹង។ ចង់ដាក់អាណាក៏បានដែរ។

  5. thanks for ur topic, but what is the different between korean version
    and international, did we really have to change to international?
    I still not understand about this yet, thanks for ur reply 🙂

    1. បើសិនជាប្រើតែម្តងបានដឹង។ វាខុសកន្លែងវាយលេខទូរស័ព្ទនិងកម្មវីធីដែលមកស្រាប់។

  6. តើអាចបំលែង galaxy not korea tov N7000 បានអត់បង ៕

    1. មិនបានទ!! ហ៊ានតែធ្វើគឺបានថ្មីហើយ។

  7. សុំសួរមួយបង ! វិធីខាងលើពេលដែលយើងធ្វើហើយ តើវាអាចជួបនឹងបញ្ហាអត់សេវាដែរទេបង ??

  8. My SHW-M250S has problem with USB not recognize, I tried to install drivers, but still not work, How to fix this problem?

    1. សាកប្តូរ​ម៉ាស៊ីន​កុំព្យូទ័រសិនមើល

      1. I changed to connect with other computer, but still not recognize, is there any solution?

        1. មិនបានប្រើ Pit ទេដឹង? អាចមកពីដាក់ file ខុសទីតាំងផង (Bootloader, PDA, CSC)

          1. go to download mode on your phone again, on your pc open odin ready set all files for your odin, then connect your phone to pc,then click start.

  9. តើទូរស័ព្ទ Samsung galaxy s2 SHW-250S Version 4.0.3 អាចតំឡើង ពុម្ពអក្សរ Khmer Unicode បានអត់បង បើបានយើងធ្វើម៉េចទៅ?

  10. សួស្តីបងប្រុស!អរគុណសម្រាប់វិធីសាស្រ្តនេះ ……. តែក្រោយពេលដែលខ្ញុំធ្វើរួច ទូរស័ព្ទខ្ញុំស្រាប់តែ Screen មិនចេញអ្វីទំាងអស់ តែម៉ាស៊ីននៅដំណើរការធម្មតា ព្រោះនៅអាចលឺសម្លេង​ និងញ័រ។ ទូរស័ព្ទខ្ញុំគឺ S2 SHW M250L។តើបងអាចមានវិធីអ្វីជួយឱ្យវាដំណើរការ Screen ឡើងវិញទេ? សូមអរគុណទុកជាមុន ។
    ខ្ញុំមិនអាចបើកវាចេញទេ ព្រោះទាល់តែដោតUSB ទើបអាចបើកចេញ!សូមបងៗជួយផ្តល់ជាយោបល់ និងវិធីសាស្រ្តដល់ខ្ញុំផង!

    1. សាក flash stock firmware របស់វា​វិញម្តងទៀត។ តែមុននឹង flash ត្រូវតែ flash PIT របស់ M250L ទៅជាមួយផង។ យកល្អ​ស្វែងរក ROM ណាដែលមាន PIT មកជាមួយស្រាប់។

      1. ដោយសារខ្ញុំទើបសាកល្បងប្រើប្រាស់ Android ដូច្នេះតើបងអាចជួយបញ្ជាក់ថា តើធ្វើម៉េចទើបយើងអាចដឹងថា Room ណាមានPITទៅបង? បើសិនជាអេក្រង់ទូរសព្ទខ្ញុំអាចមើលឃើញ គឺខ្ញុំប្រហែលអាចធ្វើតាមបងបាន តែនេះវាដំណើរការដូចធម្មតា ជា I9100 តែអេក្រង់ងងឹតឈឹង គ្មានឃើញអ្វីទំាងអស់។ តើបងអាចមានវិធីអ្វីជួយដោះស្រាយឱ្យទូរសព្ទនេះអាច turn on USB Debugging និងចូលទៅ Download Mode បានទេបង? ខ្ញុំរកឃើញRoom M250L មួយហើយ តែញ៉ុមមិនដឹងថា វាមាន PIT អត់? នេះជាអាស័យដ្ឋាន http://main.develoid.com:81/samsung/Galaxy/Galaxy%20S2/%EC%88%9C%EC%A0%95%ED%8E%8C/ ។ ហើយតើគួ Flash វាតាមរបៀបណា បើទូរសព្ទខ្ញុំ Black Display ចឹង?
        សូមអរគុណច្រើនណាស់បង សម្រាប់ចម្លើយរបស់បង! សូមឱ្យបងមាន សំណាងល្អ!

        1. បើសិនជាងងឹត​ចឹង​ភាគច្រើនគឺងាប់ boot ហើយ។ បើសិនជាសាកល្បងចូលទៅកាន់ download mode បាននោះគឺមិនអីទេ តែបើចូលទៅ download mode មិនបាន​ហើយគឺធ្វើមិនកើតទេ(មានតែបោះចោល)។

  11. សួស្តីបង​.ខ្ញុំសុំសួរថា តើ firmware​ ខាងលើជា​ ICS (4.0.x) or Jelly Bean (4.1.x) .តើ

    Convert SHW-M250S to GT-I9100

    error អ្វីខ្លះ​ ? ទូរសព្ទ័​កូរ៉េ អត់មាន​វិទ្យុទេ ចុះ​

    Convert SHW-M250S to GT-I9100 ហើយអាចលឺវិទ្យុទេ? ហើយខ្ញុំលឺថា បន្ទាប់ពី​

    Convert SHW-M250S to GT-I9100​​ ,error Sensor,lock screen,អត់ស្គាល់ IME Code តើមែនរឺទេ? សង្ឃឹមថាបងជួយបកស្រាយបានច្បាស់លាស់ផង ,អគុណបងជាមុន

    1. វាមានបញ្ហាអត់ស្គាល់ screen lock តែក៏មានដំណោះស្រាយដែរ។http://forum.cambodroid.com/index.php?topic=192.0

    1. មើលខាងលើទៅលោក!! ទាញ​យក firmware I9100XXKI3.rar (password: samfirmware.com)

    1. ពន្លាfile ទាំងអស់ ហើយធ្វើឡើងវិញម្តងទៀត។

  12. firmware I9100XXKI3.rar. ខាងលើ version 2.3.5 i converted already, and i still update to jelly bean 4.1.2, now my phone shw m 250s can put international version…4.1.2.

  13. អរគុណបង!ខ្ញុំសាកល្បងបានជោគជ័យហើយ។

  14. អរគុណបង!ខ្ញុំសាកល្បងបានជោគជ័យហើយ តែroot ហើយវាមិនដាច់password ដែលគេបានដាក់សោះ​។អរគុណបង​ទុកជាមុនសំរាប់ចំលើយ