ចន្លោះប្រហោងសុវត្ថិភាព​យ៉ាង​ធំរបស់ Chip Exynos 4

exynos-abuse-576x1024Samsung ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដែលកំពុង​ពេញ​និយម​បំផុតកំពុង​តែ​ជួប​នូវ​បញ្ហា​សុវត្ថិភាព​មួយ​យ៉ាង​គ្រោះ​ថ្នាក់។​វា​កើត​ឡើយដោយ​សារ​កំហុស​ទៅលើ Chip Exynos ជំនាន់ ទី៤ ដោយ​គេ​អាច​ចូល​ទៅ​គ្រប់គ្រង់​ទៅលើ RAM ទាំង​មួល​របស់វា​តែម្តង​ នៅ​ក្នុង Kernel។

ដោយ​មើល​ឃើញ​នូវ​គ្រោះ​ថ្នាក់យ៉ាង​ធំសម្បើម​ចំពោះ​អ្នក​ប្រើ​ប្រាស់ ទើ​ប ChainFire ដែល​ជា​អ្នក​ស្រារជ្រាវ​ទៅ​លើទូរស័ព្ទ​ Samsung យ៉ាង​ល្បី​នោះ បាន​បង្កើត​នូវ​កម្មវិធី​តូចមួយ​ឈ្មោះ​ថា ExynosAbuse ដើម្បី​ទប់ស្កាត់​នូវ​បាតុភាព​មិនល្អកើតឡើង​ដោយ​ប្រការណា​មួយ​។

កម្មវិធី ExynosAbuse នឹង​ជ្រៀតចូល​ក្នុង System ដើម្បីបង្កើត root privilege តាមរយៈ ExynosAbuse exploit និង​តម្លើង​ SuperSU។ កម្មវិធីនឹងរារាំង​ការជ្រៀតជ្រែតទៅលើ RAM នៅ​ពេល boot តែ​វា​អាច​នឹង​បង្កផលប៉ះពាល់ដល់កាមេរ៉ា។​វា​មានការពិបាកបន្តិច​ដែរ​ព្រោះ​បើសិន​ជា​មិន​ចង់មានបញ្ហាច្រើន គឺ​អាច​នឹង​មាន​បញ្ហាកាមេរ៉ា តែ​បើប្រើកាមេរ៉ាគឺ​អាច​មានបញ្ហាសុវត្ថិភាព។

វិធីរបស់ ChainFire គឺឲ្យកម្មវិធី​របស់គាត់ដំណើការ​មុន​គេបង្អស់ដើម្បីទប់ស្តាត់​តែប៉ុណ្ណោះ តែ​មិនអាចដោះ​ស្រាយបញ្ហា​បាន​នោះ​ទេ។ មានតែ​រង់ចាំ​មើល​ដំណោះ​ស្រាយ​ពិ Samsung តែប៉ុណ្ណោះ​ទើប​អាច​កំចាត់​នូវ​ចន្លោះប្រហោង​នេះ​បាន។

ប្រភព

 

Comments

  1. ខ្ញុំ​បាន​អាន​បញ្ហា​នេះ កាល​ពី​អាទិត្យ​មុន​នៅ​លើ XDA Developer ហើយ​សម្រេច​ថា​នឹង​រង់​ចាំ​កំណែ​ទម្រង់​ដែល​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន Samsung ផ្ទាល់ ព្រោះ​ខ្ញុំ​មិន​សូវ​ជា​ធ្វើ​ការ​តម្លើង​កម្មវិធី ញឹកញាប់ ដូច្នោះ​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ប្រឈម​ខ្ពស់​នឹង​គ្រោះ​ថ្នាក់ ។