Category Archives: ដំណឹងថ្មីៗ

HTC M10 នឹងទទួលកំណែ Android 7.0 Nougatក្នុងEUនៅចុងខែ១១ ឬដើមខែ១២

htc-10-one-a9-one-m9-one-m10-to-get-android-7-0-nougat-update

HTC ទើបតែប្រកាសនូវ Android កំណែថ្មីរបស់ខ្លួននៅលើ Flagshipប្រចាំឆ្នាំ២០១៦គឺ HTC M10ថា នឹងមកដល់នៅមុនដំណាច់ឆ្នាំ២០១៦នេះហើយ។ ច្បាស់ជាងនេះទៅទៀតខាងក្រុមហ៊ុនបានបញ្ជាក់ថា វានឹងមកដល់ក្នុងអំឡុងត្រីមាសទី៤នេះ ពោលគឺយ៉ាងយូរ ត្រឹមខែធ្នូឆ្នាំ ២០១៦នេះតែម្តង។

យោងទៅតាម@LlabTooFeR ដែលជាម្ចាស់ Twitter តែងតែផ្តល់នូវប្រភពពត៌មានដែលគួឲ្យទុកចិត្តបាននោះ បានបរិយាយក្នុង twitter របស់គាត់ថា កំណែថ្មីនេះនឹងត្រូវមាននៅលើ HTC 10 នៅយ៉ាងយូរនៅចុងខែវិច្ឆិការ ឬដើមខែធ្នូរនេះ នៅប្រទេសតំបន់អឺរ៉ុបមុនគេ។

និយាយឲ្យខ្លីគឺ សម្រាប់ពពួកទូរស័ព្ទដែលលក់មិនជាប់កូដសេវារបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ គឺនឹងឡើងកំណែថ្មីលឿនជាងពពួកទូរស័ព្ទជាប់កុងត្រា។ សម្រាប់ប្រទេសផ្សេងៗដូចជាអាស៊ីនោះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីកំណែថ្មីនោះទេ តែវានឹងមកតាមក្រោយគ្នាជាបន្តបន្ទាប់ជាមិនខាន។

ប្រភព

អ្វី​ដែល​ធ្វើ​ឲ្យ​​ Blackberry Priv មាន​សុវត្ថិ​ភាព​ខ្ពស់​នោះ?

BlackBerry_Priv_Android_smartphone-2-e1443534087112

Blackberry Priv ជា​ម៉ូដែល​ Android មួយ​ដែល​ផលិត​ដោយ​ក្រុម Research in Motion ជាលើក​ដំបូង។ ចាប់​ផ្តើម​ចេញពី​មុខងារ​សរសេរ​អក្ស​លឿន រួម​ជាមួយ​នឹង​កាមេរ៉ា​មាន​គុណភាព អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​តែ​បន្ត​ប្រើ Blackberry នោះ​គឺសុវត្ថិភាព​តែម្តង។

Continue reading អ្វី​ដែល​ធ្វើ​ឲ្យ​​ Blackberry Priv មាន​សុវត្ថិ​ភាព​ខ្ពស់​នោះ?

បញ្ជី​ទូរស័ព្ទទាំង​អស់ ​ដែលនឹងឡើងទៅកាន់ Android 6.0

រាល់​បណ្តា​អ្នក​ប្រើប្រាស់ Android ទាំង​អស់ តែ​ង​តែ​ចង់​បន្ទាន់​សម័យ​នូវ​ទូរស័ព្ទ​របស់ខ្លួន ឡើង​ទៅកាន់​ជំនាន់​ចុងក្រោយ​បំផុត ដើម្បី​ប្រើប្រាស់​នូវ Feature ថ្មីៗ។ តែ​មិន​មែន​រាល់ទូរស័ព្ទ​ទាំង​អស់ សុទ្ធ​តែ​អាច​ឡើង​បាន​ដោយ​គ្មាន​បញ្ហា​នោះទេ។

លោក​អ្នក​អាច​នឹង​កំពុង​តែ ប្រើ​ប្រាស់​ទូរស័ព្ទ​មួួ​យគ្រឿង​ក្នុង​ចំនោម​បញ្ជី​ខាងក្រោមនេះ៖

Samsung

  • 2015

    • Samsung Galaxy S6 edge+
    • Samsung Galaxy Note5
    • Samsung Galaxy S6 edge
    • Samsung Galaxy S6
  • 2014

    • Samsung Galaxy Note 4
    • Samsung Galaxy S5
    • Samsung Galaxy Alpha
    • Samsung Galaxy A8
    • Samsung Galaxy A7

Sony

  • 2015

    • Sony Xperia Z5 Premium
    • Sony Xperia Z5
    • Sony Xperia Z5 Compact
    • Sony Xperia Z3+ / Z4
    • Sony Xperia C5 Ultra
    • Sony Xperia C4
    • Sony Xperia M5
    • Sony Xperia M4 Aqua
  • 2014

    • Sony Xperia Z3 / Z3v
    • Sony Xperia Z3 Compact
    • Sony Xperia Z3 Tablet Compact
    • Sony Xperia Z2
    • Sony Xperia Z2 Tablet
  • 2013

    • Sony Xperia Z Ultra GPE

LG

  • 2015

    • LG G4
    • LG G Flex2
  • 2014

    • LG G3

HTC

  • 2015

    • HTC One M9 Plus
    • HTC One E9 Plus
    • HTC One M9
    • HTC One E9
  • 2014

    • HTC One (M8)
    • HTC One (E8)

Motorola

  • 2015

    • Motorola Moto X Pure Edition (3rd gen)
    • Motorola Moto X Style (3rd gen)
    • Motorola Moto X Play
    • Motorola Moto G (3rd gen)
  • 2014

    • Motorola Moto X Pure edition (2nd gen)
    • Motorola DROID Turbo
    • Motorola Moto MAXX
    • Motorola Moto Turbo

Xiaomi

  • 2015

    • Xiaomi Mi Note 2
    • Xiaomi Redmi 2
    • Xiaomi Redmi 2 Prime
    • Xiaomi Mi 4i
  • 2014

    • Xiaomi Mi 4
    • Xiaomi Mi Note
    • Xiaomi Mi Note Pro

Huawei

  • 2015

    • Huawei Ascend P8
    • Huawei Ascend P8max
    • Huawei Honor 6 Plus
    • Huawei Honor 7i
    • Huawei Honor 7
    • Huawei Mate S
    • Huawei MediaPad X2
  • 2014

    • Huawei Mate 7
    • Huawei Honor 6
    • Huawei Mate 7
    • Huawei Honor 4X
    • Huawei Honor 4C
    • Huawei Ascend G7

Asus

  • 2015

    • Zenfone 2 series
    • Zenfone 2 Laser
    • Zenfone 2 Deluxe
    • Zenfone Selfie
    • Zenfone Go

OnePlus

  • 2015

    • OnePlus 2
  • 2014

    • OnePlus One

ZUK

  • 2015

    • ZUK Z1

ចំពោះ​ម៉ូដែល​ផ្សេងទៀត នឹង​មានបន្ថែម​ទៀត​នៅពេលក្រោយ។

បញ្ជីទូរស័ព្ទ​របស់ SONY ដែល​នឹង​ត្រូវឡើង​ទៅកាន់​ Android 6.0

google-names-its-new-android-system-marshmallowមិន​ខុស​អ្វី ទៅនឹង​ក្រុមហ៊ុន​ផ្សេងៗនោះទេ  SONY ក៏​បាន​បញ្ចេញ​នូវ​បញ្ចី​ម៉ូដែល​ទូរស័ព្ទ​របស់​ខ្លួន ដែល​នឹង​ត្រូវ​ឡើង​ជំនាន់​នឹង​គេដែរ។

Continue reading បញ្ជីទូរស័ព្ទ​របស់ SONY ដែល​នឹង​ត្រូវឡើង​ទៅកាន់​ Android 6.0

LG G2 កំពុង​ធ្វើតេស្ត​សាកមើល Android 6.0 Marshmallow

gsmarena_002 (2)

Android 6.0 Marshmallow នឹង​ចូល​ខ្លួន​មក​ជំនួស Android lollipop បន្តិចម្តង​ៗជា​បន្តបន្ទាប់។ ចំពោះ LG ​វិញ​ទើប​តែបញ្ជាក់​បន្ថែំ​ថា LG G3 និង G4 នឹង​ទទួល​បាន​នូវ​កំណែ​ចុងក្រោយ​របស់ Android ក៏​ស្រាប់តែមាន​ពត៌មាន​មួយ​បន្ថែម​ទៀត​ គឺ LG G2 កំពុង​តែ​ធ្វើតេស្ត​សាកមើល​កំណែថ្មីនេះ។

Continue reading LG G2 កំពុង​ធ្វើតេស្ត​សាកមើល Android 6.0 Marshmallow

Blackberry Priv ដំណើរ​ដោយ​ Android ប្រើ​ប្រព័ន្ធ 64-Bit និង​ថតវីដេអូ 4K

21728_large_Android_Blackberryអ្វី​ដែលធ្វើ​​ឲ្យ​ទីផ្សារ​ក្នុង​ពិភព​ទូរស័ព្ទ​ភ្ញាក់ផ្អើល​នោះ គឺក្រុមហ៊ុន Blackberry បាន​ងាក​មក​ដាក់បញ្ចូល​ប្រព័ន្ធ Android នៅលើ​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ម៉ូដែល​ Priv។

Continue reading Blackberry Priv ដំណើរ​ដោយ​ Android ប្រើ​ប្រព័ន្ធ 64-Bit និង​ថតវីដេអូ 4K

HTC នឹង​បញ្ចេញ Android 6.0 (Marshmallow) នៅ​ចុង​ឆ្នាំ​២០១៥​នេះ

htc-marshmallow-plans

ក្រុមហ៊ុន​ HTC ទើប​តែ​នឹង​បញ្ចេញ​នូវ​បញ្ចី​ម៉ូដែល​ ទូរស័ព្ទ​ដែល​នឹង​តម្លើង​ជំនាន់​ទៅកាន់ Android 6.0 Marshmallow។ វា​នឹង​មកដល់​នៅ​ចុង​ឆ្នាំ​២០១៥នេះ ឬ ក៏ដើមឆ្នាំ​២០១៦ ក្នុង​ខែ​មករា(បើសិន ជារអាក់រអួលខ្លះ)។

Continue reading HTC នឹង​បញ្ចេញ Android 6.0 (Marshmallow) នៅ​ចុង​ឆ្នាំ​២០១៥​នេះ

Amazon ផ្តល់​ជូន​កម្ម​វិធី​ឥត​ថ្លៃ​សរុប​តម្លៃដល់ទៅ ៥០ដុល្លារ

Amazon giveawayកម្មវិធី​ឥត​គិតថ្លៃ​របស់ Amazon បាន​មកដល់ទៀតហើយ សម្រាប់​អ្នក​ដែល​ចង់​កម្មវិធី Android ដែល​មានអាជ្ញាប័ណ្ណ​(មិនមែន hack ឬ crack)។ លើក​នេះ Amazon បាន​ផ្តល់​នូវ​កញ្ចប់​កម្មវិធី​ដែលមានតម្លៃ​រហូត​ដល់ទៅ៥០ដុល្លារឯណោះ។

Continue reading Amazon ផ្តល់​ជូន​កម្ម​វិធី​ឥត​ថ្លៃ​សរុប​តម្លៃដល់ទៅ ៥០ដុល្លារ

Amazon ផ្តល់​ជូន​កម្មវីធី​ឥតគិតលុយ​សរុប​$105

Amazon giveawayក្រុមហ៊ុន Amazon បាន​ផ្តល់នូវ​កម្មវិធី​មិនគិតលុយ​ ដើម្បី​រម្លឹកខួប​៤ឆ្នាំ​របស់​ខ្លួន។ កម្មវិធី​សរុប​មាន​ចំនួន ៣៤​កម្មវិធី (រួម​ទាំង Game) ដែល​គិតជាលុយ​សរុប​គឺ​ $105ឯណោះ។

Continue reading Amazon ផ្តល់​ជូន​កម្មវីធី​ឥតគិតលុយ​សរុប​$105

Blackberry បដិសេធ​ការ​ទិញដូរ​ក្រុមហ៊ុន​ជាមួយ​នឹង Samsung

Samsung-wants-to-buy-BlackBerry-for-7.5-billion-update-BlackBerry-deniesនាពេល​ថ្មីៗ​នេះមាន​ពត៌មាន​លេច​ឡើង​មក​អំពី​ការ​ទិញលក់​ក្រុមហ៊ុន​រវាង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ យក្ស​របស់កូរ៉េ​ខាងត្បូង​គឺ Samsung មាន​បំណង​ទិញ​យក​ភាគ​ហ៊ុន​ទាំង​អស់​របស់​ Blackberry ដែល​មាន​តម្លៃ​ដល់​ទៅ ៧,៥ពាន់​លានដុល្លារ​អាមេរិច។

Continue reading Blackberry បដិសេធ​ការ​ទិញដូរ​ក្រុមហ៊ុន​ជាមួយ​នឹង Samsung