វេទិការ Cambodroid ចាប់ផ្តើមហើយ
កាលពីមុននៅលើគេហទំព័រ cambodroid តែងបានបង្ហាញនូវរបៀបផ្សេងៗនៅលើ Android ។ តែដោយសារតែវាពិបាកក្នុងការគ្រប់គ្រង និងឆ្លើយឆ្លងជាមួយនឹងមិត្តអ្នកអាន នោះពេលនេះ យើងខ្ញុំបានបង្កើតនូវវេទិការពិភាក្សារដែលនិយាយអំពី Android តែម្តង។
ដោយសារតែយើងទើបនឹងបង្តើត គឺមិនទាន់មានអ្វីច្រើននោះទេ ទាំងម៉ូដែលទូរស័ព្ទ និងរបៀបរបបធ្វើទូរស័ព្ទផ្សេងៗ។ ខ្ញុំនឹងដាក់បន្ថែមនូវគន្លឹះ និងវិធីផ្សេងៗនៅទីនោះវិញ ហើយនៅទីនេះនឹងសរសេរជូនជាពត៌មាន។ សូមចូលទៅក្នុងវេទិការតាមតំណរ
http://forum.cambodroid.com
Xperia UL សំរាប់ប្រទេសជប៉ុនចេញលក់ហើយ
អក្សរ Z ត្រូវបានសូនីយកទៅធ្វើជាឈ្មោះ flagship របស់ខ្លួនបានមានទាំង Xperia Z, Tablet Z, Xperia ZL, Xperia ZR ជាដើម។ ចំលែកតែប្រទេសជប៉ុនវិញមិនបានប្រើឈ្មោះ Z ទេ គឺមានឈ្មោះម៉ូដែលផ្សេងវិញគឺ Xperia UL។
បណ្តុំ original firmware របស់ Galaxy S4 ទាំងអស់
Galaxy S4 ចេញមកគឺមិនមែនមានតែមួយម៉ូដែលនោះទេ។ វាចេញមកនិងលក់ទៅតាមប្រទេស និងតម្រូវការទីផ្សារផ្សេងៗគ្នា។
បើសិនជាលោកអ្នកកាន់ Galaxy S4 ណាមួយនោះហើយមានបញ្ហា និងចង់ flash ត្រលប់មកវិញនោះគឺពិបាកបន្តិចហើយក្នុងការស្វែងរក original firmware ឲ្យត្រូវនឹងម៉ូដែលនោះ។
Hack យកបេះដូងមិនចេះអស់នៅលើ Candy Crush Saga
ប្រហែលជាមានមិនតិចអ្នកទេដែលកំពុងលេងហ្គេមនេះ មិនថានៅលើ Facebook app ឬ android ឬ iOS នោះទេ។ ខ្ញុំនេះក៏លេងវាជក់ចិត្តណាស់ដែរ រហូតដល់ពេលនេះ បានlevel ជិតមួយរយទៅហើយ។
LG ចេញលក់ទូរស័ព្ទមិនជ្រាបទឹកនៅតៃវ៉ាន់
ទូរស័ព្ទមិនជ្រាបទឹកគឺជាផ្នែកមួយដ៍អស្ចារ្យរបស់បច្ចេកវិទ្យាទូរស័ព្ទទំនើបនាពេលបច្ចុប្បន្ន។ នៅពេលដែល Motorola ចេញលក់ Motorola Defy ដំបូងនៅឆ្នាំ២០១០នោះ គឺវាមិនទទួលបានជោគជ័យសោះ ហើយបន្ទាប់មកគឺ Xperia Active របស់ SONY គឺទទួលបានប្រជាប្រិយភាពគួសម។
HTC One SIM 2 មានលក់នៅកម្ពុជាហើយ
លោកអ្នកប្រហែលជាឆ្ងល់ហើយថាតើ HTC មានផលិតលក់ទូរស័ព្ទដែលប្រើ SIM ២ដែរ? ការពិតនោះគឺគ្រប់ម៉ូដែលទាំងដែលល្បីៗនោះគឺសុទ្ធតែមានផលិតទាំងអស់ហើយ វាមិនមែនជាទូរស័ព្ទក្លែងក្លាយដែលផលិតចេញពីចិននោះទេ។
បើកចូល Safemode របស់ Android
លោកអ្នកធ្លាប់តែលឺថា safe mode របស់កុំព្យូទ័រ តែមិនប្រហែលជាមិនចាប់អារម្មណ៍ថា នៅលើ Android ក៏មាន safe mode ដូចគ្នាផងដែរ។ មានអ្នកខ្លះបានចូលទៅកាន់ safemode ដោយចៃដន្យហើយ មិនដឹងថាវាជាអ្វី គ្រាន់តែrestart ទូរស័ព្ទវិញក៏បាត។
មុនដំបូង ខ្ញុំសូមពន្យល់ប្រាប់សិនថាអ្វីជា safemode? safe mode ជាដំណើរមួយដែលគេដំណើរការ Operating System របស់ទូរស័ព្ទដោយបើកតែ core system របស់វាតែប៉ុណ្ណោះ។ នេះបានន័យថា រាល់កម្មវិធី និងសេវាផ្សេងៗគឺនឹងមិនដំណើរការនោះទេ។ ចំពោះ safe mode ក្នុង android ក៏ដូចគ្នាទៅនឹងកុំព្យូទ័រដែរ។
Googleនឹងលក់ Galaxy S4 ដោយប្រើ ASOP
នៅក្នុងសន្និសីទរបស់ Google គឺ Google I/O បានប្រកាសអំពីគំរោងការប្រើប្រាស់ Stock Android (AOSP) របស់ខ្លួននៅលើ Galaxy S4 របស់ Samsung។
Galaxy S4 លក់បំបែកកំណត់ត្រារបស់ខ្លួនបានដល់ ៦លានគ្រឿង
ចាប់តាំងពី Galaxy S4 លក់មកគឺ Samsung មានសេចក្តីរំពឹងយ៉ាងខ្ពស់ទៅលើទូរស័ព្ទម៉ូដែលថ្មី របស់ខ្លួននេះ។ ដោយសារតែភាពប៉ុនប្រសព្វ របស់ផ្នែក Marketing របស់ Samsung ធ្វើឲ្យទូរស័ព្ទត្រូវកូល Galaxy S របស់ ខ្លួនក្លាយជាទូរស័ព្ទដែលពេញនិយមបំផុតក្នុងចំនោមទូរស័ព្ទ Android។













